Family Tracing

We also seek to help families locate their lost loved ones or learn about relatives and friends who died or disappeared during the regime. We welcome the inquiries of Cambodians at home and abroad, and make every effort to search for information.

គ្រួសាររបស់ខ្ញុំដែលបាត់ខ្លួនក្នុងរបបខ្មែរក្រហម

ប្រវត្តិរូបរបស់ ខៀវ សេងវ៉ា និងរូបថតនៅទួលស្លែង

ខៀវ សេងវ៉ា កើតក្នុងឆ្នាំ ១៩៥៦ នៅសង្កាត់លេខ១ ភូមិឫស្សីកែវ គីឡូម៉ែត្រលេខ៣ ក្រុងភ្នំពេញ។ ខៀវ សេងវ៉ា ជាអ្នកទោសនៅមន្ទីរស-២១។ នៅក្នុងប្រព័ន្ធទិន្នន័យឯកសាររូបថត លេខ១៨៨៥ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលខ្ញុំបានរកឃើញ ខៀវ សេងវ៉ា ត្រូវបានថតរូប និងពាក់ស្លាកសម្គាល់លេខ ១២៦។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់ ខៀវ សេងវ៉ា ៖
សមាជិកគ្រួសារ៖
– ឪពុកឈ្មោះ ខៀវ សេង (ស្លាប់ដោយសារអត់ឃ្លាននិងជំងឺ ក្នុងឆ្នាំ១៩៧៨)។
– ម្ដាយឈ្មោះ គាន (ខ្មែរក្រហមសម្លាប់នៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៧៨)។
– បងប្រុសឈ្មោះ ខៀវ សេងងួន (ខ្មែរក្រហមសម្លាប់ចុងឆ្នាំ១៩៧៥ នៅភូមិត្នោត ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ)។
– បងស្រីឈ្មោះ ខៀវ ថុងស៊ុយ (បែកគ្នា និងសន្មត់ថា ត្រូវបានខ្មែរក្រហមសម្លាប់ក្នុងឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម) (ទីតាំងមិនច្បាស់លាស់)។
– ប្អូនស្រី ខៀវ ថុងវណ្ណ (បែកគ្នាក្រោយការដួលរលំនៃទីក្រុងភ្នំពេញនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សន្មត់ថាស្លាប់)។
– ប្អូនប្រុស ខៀវ សុខន រស់នៅរដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក ជានាយករងផ្នែកផ្ដល់ដំណោះស្រាយខាងបច្ចេកវិទ្យា របស់ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយ នៅតំបន់ទីប្រជុំជនក្នុងក្រុងញូវយ៉ក។
ការអប់រំ និងសកម្មភាព៖
– ខៀវ សេងវ៉ា បានចូលរៀននៅសាលាបឋមសិក្សាពញាក្រែក បន្ទាប់មករៀននៅវិទ្យាល័យឫស្សីកែវ
– ក្នុងឆ្នាំ១៩៧៤ បានបញ្ចប់ការសិក្សាពីវិទ្យាល័យយុវជនស្រោចស្រង់ជាតិ ហើយមានគម្រោងបន្ដការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា
– គាត់បានកើតក្នុងគ្រួសារមួយដែលជឿស៊ប់លើសាសនាកាតូលិក ក្នុងសង្កាត់ឫស្សីកែវ។ 

កាលពីឆ្នាំ១៩៧០ វិហារកាតូលិកបានរើទីតាំងពីខេត្តកែប មកក្រុងភ្នំពេញ។ ពេលនោះបងប្រុសរបស់ខ្ញុំក៏បានចូលវិហារ ដើម្បីបួសជាបុព្វជិត។ ពេលដែលគាត់នៅក្នុងវិហារនោះ គាត់ប្ដេជ្ញាថានឹងបម្រើព្រះ និងអ្នកក្រខ្សត់។ បើទោះបីជាផ្ទះគាត់នៅជិតវិហារក៏ដោយ ក៏គាត់មិនដែលបំពានច្បាប់មកលេងផ្ទះដោយគ្មានការអនុញ្ញាតដែរ។

នៅពេលដែលគាត់កំពុងបួសនោះ គាត់ទៅរៀននៅសាលាឯកជនតាមធម្មតា។ ក្រោយម៉ោងរៀន គាត់ចំណាយពេលក្នុងវិហារ ហើយបានប្រតិបត្តិវិន័យនៃព្រះសង្ឃកាតូលិក។ ម្នាក់ៗនៅទីនោះប្រើប្រាស់ភាសាបារាំងជាមួយព្រះសង្ឃកាតូលិក និងប្រើប្រាស់ភាសាខ្មែរជាមួយមនុស្សទូទៅ ពួកគេខិតខំរៀនសូត្រខ្លាំងណាស់។ ក្នុងរយៈពេល៣ឆ្នាំ គាត់អាចនិយាយភាសាបារាំងបានយ៉ាងល្អ។ ជីវិតខាងក្រៅខុសប្លែកពីជីវិតក្នុងវិហារ។ 

នាពាក់កណ្ដាលឆ្នាំ១៩៧៣ គាត់បានចេញពីវិហារកាតូលិក ហើយត្រលប់ទៅផ្ទះវិញ។ ខ្ញុំចាំថា បងប្រុសរបស់ខ្ញុំមានភាពចាស់ទុំជាងមនុស្សដែលមានវ័យស្រករគាត់។ គាត់តែងតែការពារអ្នកទន់ខ្សោយ។ ហើយ គាត់ក៏និយាយដោយមានហេតុផលជាមួយឪពុកម្ដាយដែរ ប្រសិនបើការទូន្មានរបស់ពួកគាត់មានចំណុចខ្វះខាត។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ភ្នំពេញបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ យើងត្រូវបានខ្មែរក្រហមជម្លៀសដោយបង្ខំចេញតាមផ្លូវជាតិលេខ៥ បន្ទាប់មកក៏ប្ដូរទិសដៅដោយឆ្លងស្រឡាងកាត់កាត់ទន្លេព្រែកក្ដាម ទៅកាន់ផ្លូវជាតិលេខ៦វិញ។ 

ក្រោយពីឆ្លងទន្លេផុត ខៀវ សេងវ៉ា និង បងប្រុស ខៀវ សេងងួន ត្រូវបានបំបែកចេញពីម្ដាយ បងស្រី និង ប្អូនប្រុស។ នៅពេលនោះដែរ បងប្រុស ខៀវ សេងងួន ក៏ត្រូវបែកចេញពីប្រពន្ធរបស់គាត់ដែរដែលកំពុងតែពរពោះ និងកូនប្រុសរបស់គាត់ម្នាក់ដែលទើបមានអាយុ២ឆ្នាំ។
ប្រហែលជាបីសប្ដាហ៏ក្រោយមក គាត់ (ខៀវ សេងវ៉ា) និង បងប្រុសធំ (ខៀវ សេងងួន) ត្រូវបានបង្ខំឲ្យទៅរស់នៅភូមិស្វាយភ្លើង ស្រុកតាំងគោក។ ចំណែក ម្ដាយ បងស្រី និង ប្អូនប្រុស ត្រូវបានបង្ខំឲ្យរស់នៅភូមិពនរ៉ូ ស្រុកតាំងគោក ខេត្តកំពង់ធំ។ យើងមិនត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងភូមិជាមួយគ្នាទេ។
ក្នុងខែកក្កដា ឆ្នាំ១៩៧៥ ខៀវ សេងវ៉ា បងប្រុសធំ និង ក្រុមគ្រួសារ ត្រូវបានបង្ខំឲ្យទៅរស់នៅភូមិត្នោត ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ។
ក្រោយមក នៅក្នុងឆ្នាំដដែល បងប្រុសធំ ខៀវ សេងងួន ត្រូវបានចោទថា ជាទាហាន លន់ នល់ ដែលទទួលការគាំទ្រពីអាមេរិច។ គាត់ត្រូវបានចាប់ ហើយបាត់ដំណឹងរហូតមក។ បងប្រុស ខៀវ សេងងួន បានបន្សល់ទុកប្រពន្ធគាត់ដែលកំពុងពរពោះ និង កូនប្រុសអាយុ២ឆ្នាំ ឲ្យ ខៀវ សេងវ៉ា មើលថែទាំ។ នៅដើមឆ្នាំ១៩៧៦ បងប្រុស ខៀវ សេងវ៉ា បានព្យាយាមគេចពីអង្គការ និងកម្មាភិបាលខ្មែរក្រហម ហើយបានមកលេងម្ដាយ និងប្អូនស្រីនៅ ភូមិពនរ៉ូ ស្រុកតាំងគោក។
ខ្ញុំចាំបានថា គាត់មកសូមខមាលទោសពីម្ដាយ ខ្ញុំ និង បងស្រី ប្រសិនបើគាត់បានប្រព្រឹត្តិអ្វីខុសឆ្គងមកលើពួកយើង។ គាត់បានប្រាប់ពួកយើងថា បងប្រុសធំត្រូវបានអង្គការចាប់យកទៅ ចំណែកបងស្រីថ្លៃក៏កើតជំងឺបាក់ទឹកចិត្ត ហើយមិនមានអាហារទទួលទានគ្រប់គ្រាន់ទៀត។ គាត់ក៏ស្លាប់នៅពេលកំពុងសម្រាលកូនស្រីរបស់គាត់។ ក្រោយមក កូនស្រីនោះក៏បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភទៀត។ 

បងប្រុស ខៀវ សេងវ៉ា បាននិយាយថា គាត់មានគម្រោងគេចទៅថៃ ដោយរត់តាមដងទន្លេសាប។ បន្ទាប់ពីប្រាប់ដំណឹងអកុសលពីក្រុមគ្រួសាររបស់បងប្រុសរួច គាត់ក៏បានត្រឡប់ទៅភូមិត្នោត ស្រុកកំពង់ថ្មវិញ។ ក្រោយមក ខ្ញុំក៏លែងបានទទួលដំណឹងពីគាត់រហូត។
ក្នុងឆ្នាំ ១៩៧៧ ខ្ញុំបានជួបកងចល័តខ្លះដែលត្រូវបានបញ្ជូនទៅធ្វើការនៅទំនប់ទន្លេជីនិត។ ខ្ញុំបានឮពីកងចល័តមួយនៅភូមិត្នោត ថា ខៀវ សេងវ៉ា ត្រូវបានអង្គការចាប់ខ្លួន នៅពេលគាត់ប៉ុនប៉ងរត់គេចក្បែរមាត់ទន្លេសាប។ គាត់ត្រូវបាន(ទាហាន)ចាប់ខ្លួន ហើយសម្លាប់នៅទីនោះ។
ខ្ញុំមិនរំពឹងថា ខ្ញុំនឹងឃើញរូបថតគាត់ដាក់តាំងនៅ មន្ទីរស-២១ នោះទេ។ ខ្ញុំព្យាយាមបំភ្លេចរូបថតនោះជាច្រើនលើកច្រើនសារ ប៉ុន្ដែវាមិនជ្រះស្រឡះពីការគិតរបស់ខ្ញុំឡើយ។ ពេលដែលខ្ញុំទៅមន្ទីរស-២១ ចុងក្រោយបំផុតជាមួយកូនប្រុសអាយុ ៣៦ ឆ្នាំរបស់ខ្ញុំ ខ្ញុំបានឮបុគ្គលិកសន្ដិសុខប្រាប់អ្នកចូលទស្សនាថា រូបថតរាងទ្រវែងបួនជ្រុង គ្មានឈ្មោះ គឺជារូបអ្នកទោសដែលត្រូវបានគេចាប់ខ្លូនពីចន្លោះឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៧៧។ ខ្ញុំមានការរន្ធត់ ព្រោះមនុស្សក្នុងរូបនោះប្រហែលជាបងប្រុសខ្ញុំ។ ដោយសារមានការជួយ និងការលើកទឹកចិត្តពីមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យព័ត៌មាននៃមន្ទីរស២១ មិត្តភក្តិ និង សាច់ញាតិ ទើបខ្ញុំមានកម្លាំងប្រមូលរូបថតកាលពីក្នុងវ័យកុមាររបស់ខ្ញុំ និងបងប្រុសខ្ញុំ ដើម្បីប្រៀបធៀបជាមួយរូបថតនៅមន្ទីរស-២១។ រូបភាពទាំងនោះពិតជាដូចគ្នាខ្លាំងណាស់។

ខៀវ សុខន

ដោយ ៖ គ្រីស្ទីន ឡោ​ អ៊ីម៉ែល nycristinelao@gmail.com

ខ្ញុំបាទឈ្មោះ គ្រីស្ទីន ឡោ។ ខ្ញុំបានបាត់មីងរបស់ខ្ញុំដែលមានឈ្មោះ សុខ អៀងលីម ឬអាចហៅឈ្មោះម្យ៉ាងទៀតថា មួយ ស៊ុយ ដែលគិតមកដល់បច្ចុប្បន្នគាត់មានអាយុ ៧៧ឆ្នាំ និង ពូរបស់ខ្ញុំឈ្មោះ វីយ៉ាន ចាន់ត្រាន រួមជាមួយនឹងកូនរបស់គាត់ ៖

១. ស៊ូ ហ្វាន ឥឡូវមានអាយុប្រហែល ៥៤ឆ្នាំ​
២.​ ប៉ែន បេនកៀង ឥឡូវមានអាយុប្រហែល ៥២ឆ្នាំ
៣. ប៉ែន បេនណាំ ឥឡូវមានអាយុប្រហែល ៤៨ឆ្នាំ

ខ្ញុំមិនដឹងថាអ្នកដែលបានរៀបរាប់ខាងលើនៅរស់ឬយ៉ាងណាទេ ហើយក៏មិនមាននរណាម្នាក់ធ្លាប់បានឃើញ ឮដំណឹងពីគាត់ដែរ។ ក្រោយឆ្នាំ១៩៧៩ មានសាច់ញាតិបានវិលត្រឡប់មកផ្ទះនោះវិញដែរ ប៉ុន្ដែផ្ទះនោះមិនមានមនុស្សរស់នៅទេ។ ក្នុងចំណោមក្មេងៗទាំងបីនាក់នោះ មានក្មេងស្រីម្នាក់ដែលបច្ចុប្បន្នរស់នៅប្រទេសអាមេរិក។

ខ្ញុំមិនមានព័ត៌មានច្រើនទេទាក់ទងនឹងមីងពូរបស់ខ្ញុំ ហើយវាពិតជាពិបាកណាស់សម្រាប់គ្រួសាររបស់ខ្ញុំនៅពេលដែលនិយាយពីហេតុការណ៍បែកបាក់ដែលបានកើតឡើង ។ អ្នកដែលខ្ញុំបានសួរទាំងអស់ មិនចង់រំឭក ឬចងចាំរឿងទាំងនេះទេ។

ខ្ញុំបានស្វែងរកតាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់រូបថតគ្រួសារមីងរបស់ខ្ញុំដែលថតនៅក្នុងអំឡុងពីឆ្នាំ១៩៧១​ ទៅ ឆ្នាំ១៩៧៣ ដែលផ្តល់ដោយមិត្តភក្តិរបស់គាត់ដែលនៅរស់ ជាមួយនឹងរូបថតជាច្រើនដែលមាននៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា តែខ្ញុំមិនបានប្រទះឃើញរូប​ មីង ពូ និងកូនៗរបស់គាត់ទេ។

មុនរបបខ្មែរក្រហម ពូរបស់ខ្ញុំជាម្ចាស់ក្រុមហ៊ុន ម៉្សៅមី នំបញ្ចុក និង គុយទាវ ដែលមានឈ្មោះថា វ៉េង លី នៅម្តុំផ្សារអូរឫស្សី។ ក្រុមគ្រួសារធំរបស់ខ្ញុំបានបែកបាក់គ្នានៅពេលខ្មែរក្រហមចូលមកភ្នំពេញ។ សមាជិកគ្រួសាររបស់ខ្ញុំជាច្រើនបានភៀសទៅប្រទេសវៀតណាម ប៉ុន្ដែអ្នកទាំងនោះបានបែកគ្នាទៅតាមផ្លូវផ្សេងៗ។ ព័ត៌មានដែលខ្ញុំបានដឹងចុងក្រោយ គឺក្រុមគ្រួសារខ្ញុំចេញទៅប្រទេសវៀតណាម បន្ទាប់មកទើបភៀសខ្លួនទៅប្រទេសថៃ។

គ្រួសាររបស់ខ្ញុំដែលបាត់ខ្លួនក្នុងរបបខ្មែរក្រហម

ដោយ ៖ គ្រីស្ទីន ឡោ​ អ៊ីម៉ែល nycristinelao@gmail.com

ខ្ញុំបាទឈ្មោះ គ្រីស្ទីន ឡោ។ ខ្ញុំបានបាត់មីងរបស់ខ្ញុំដែលមានឈ្មោះ សុខ អៀងលីម ឬអាចហៅឈ្មោះម្យ៉ាងទៀតថា មួយ ស៊ុយ ដែលគិតមកដល់បច្ចុប្បន្នគាត់មានអាយុ ៧៧ឆ្នាំ និង ពូរបស់ខ្ញុំឈ្មោះ វីយ៉ាន ចាន់ត្រាន រួមជាមួយនឹងកូនរបស់គាត់ ៖

១. ស៊ូ ហ្វាន ឥឡូវមានអាយុប្រហែល ៥៤ឆ្នាំ​
២.​ ប៉ែន បេនកៀង ឥឡូវមានអាយុប្រហែល ៥២ឆ្នាំ
៣. ប៉ែន បេនណាំ ឥឡូវមានអាយុប្រហែល ៤៨ឆ្នាំ

ខ្ញុំមិនដឹងថាអ្នកដែលបានរៀបរាប់ខាងលើនៅរស់ឬយ៉ាងណាទេ ហើយក៏មិនមាននរណាម្នាក់ធ្លាប់បានឃើញ ឮដំណឹងពីគាត់ដែរ។ ក្រោយឆ្នាំ១៩៧៩ មានសាច់ញាតិបានវិលត្រឡប់មកផ្ទះនោះវិញដែរ ប៉ុន្ដែផ្ទះនោះមិនមានមនុស្សរស់នៅទេ។ ក្នុងចំណោមក្មេងៗទាំងបីនាក់នោះ មានក្មេងស្រីម្នាក់ដែលបច្ចុប្បន្នរស់នៅប្រទេសអាមេរិក។

ខ្ញុំមិនមានព័ត៌មានច្រើនទេទាក់ទងនឹងមីងពូរបស់ខ្ញុំ ហើយវាពិតជាពិបាកណាស់សម្រាប់គ្រួសាររបស់ខ្ញុំនៅពេលដែលនិយាយពីហេតុការណ៍បែកបាក់ដែលបានកើតឡើង ។ អ្នកដែលខ្ញុំបានសួរទាំងអស់ មិនចង់រំឭក ឬចងចាំរឿងទាំងនេះទេ។

ខ្ញុំបានស្វែងរកតាមរយៈការពិនិត្យ និងផ្ទៀងផ្ទាត់រូបថតគ្រួសារមីងរបស់ខ្ញុំដែលថតនៅក្នុងអំឡុងពីឆ្នាំ១៩៧១​ ទៅ ឆ្នាំ១៩៧៣ ដែលផ្តល់ដោយមិត្តភក្តិរបស់គាត់ដែលនៅរស់ ជាមួយនឹងរូបថតជាច្រើនដែលមាននៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា តែខ្ញុំមិនបានប្រទះឃើញរូប​ មីង ពូ និងកូនៗរបស់គាត់ទេ។

មុនរបបខ្មែរក្រហម ពូរបស់ខ្ញុំជាម្ចាស់ក្រុមហ៊ុន ម៉្សៅមី នំបញ្ចុក និង គុយទាវ ដែលមានឈ្មោះថា វ៉េង លី នៅម្តុំផ្សារអូរឫស្សី។ ក្រុមគ្រួសារធំរបស់ខ្ញុំបានបែកបាក់គ្នានៅពេលខ្មែរក្រហមចូលមកភ្នំពេញ។ សមាជិកគ្រួសាររបស់ខ្ញុំជាច្រើនបានភៀសទៅប្រទេសវៀតណាម ប៉ុន្ដែអ្នកទាំងនោះបានបែកគ្នាទៅតាមផ្លូវផ្សេងៗ។ ព័ត៌មានដែលខ្ញុំបានដឹងចុងក្រោយ គឺក្រុមគ្រួសារខ្ញុំចេញទៅប្រទេសវៀតណាម បន្ទាប់មកទើបភៀសខ្លួនទៅប្រទេសថៃ។

ខ្ញុំសរសេរសារអេឡិចត្រូនិចនេះទៅកាន់អ្នកដោយមានសំណើមួយ។ វាហាក់បីដូចជាសំណើមួយដែលប្លែក។ ដំបូងខ្ញុំនឹងផ្តល់ជូនអ្នកនូវប្រវត្តិសង្ខេបខ្លះៗដូចខាងក្រោម៖
ខ្ញុំធ្លាប់បានមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០។ ខណៈពេលនោះ ខ្ញុំមានអាយុ២០ឆ្នាំ។ ខ្ញុំត្រូវបានពន្យារពេលឲ្យចូលធ្វើជាយោធា ដោយសារខ្ញុំមានបញ្ហាសុខភាពកាលពីកុមារភាព ដែលនេះជាមូលហេតុធ្វើឲ្យខ្ញុំ មិនត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារជាកងទ័ពសហរដ្ឋអាមេរិក និងបញ្ជូនទៅប្រទេសវៀតណាម ដូចជាមិត្តភក្តិប្រុសៗដែលខ្ញុំបានស្គាល់នៅក្រៅសាលានៅក្នុងគ្រានោះ។

ហេតុដូច្នេះ ខ្ញុំបានប្រើប្រាស់ពេលវេលាចេញពីស្ថានការណ៍របស់ខ្ញុំឲ្យមានសារ ប្រយោជន៍ ដោយបានធ្វើជាអ្នកទេសចរណ៍ផ្សងព្រេង ដោយធ្វើដំណើរជុំវិញពិភពលោក។ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុប និងអាហ្រ្វិកខាងជើងអស់រយៈពេលប្រហែល៣ខែរួចមក ខ្ញុំក៏បានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលខ្ញុំកំពុងធ្វើដំណើរនៅក្នុងប្រទេសថៃ ខ្ញុំបានជួបគ្រូជនជាតិថៃស្រីម្នាក់ដែលបានឲ្យយោបល់ខ្ញុំមកទស្សនាប្រទេសកម្ពុជា។ នាងមានមិត្តភកិ្ត២នាក់នៅក្នុងប្រទេសកម្ពុជា គឺ វណ្ណី និង កាន់យ៉ា ដែលជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅសាលាមួយក្នុងទីក្រុងភ្នំពេញ។ វណ្ណី និង កាន់យ៉ា បានរស់នៅរួមគ្នានៅទីក្រុងភ្នំពេញ។

សរុបសេចក្តីមក ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំបានបញ្ចប់ការធ្វើដំណើររបស់ខ្ញុំនៅក្នុងទីក្រុងភ្នំពេញ ដោយបានស្នាក់នៅជាមួយ វណ្ណី និង កាន់យ៉ា មួយរយៈពេលក្នុងកំឡុងឆ្នាំ១៩៧០។ យើងបានក្លាយជាមិត្តភកិ្តជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំនោះ មានរឿងរ៉ាវចម្លែកៗ ប៉ុន្តែវាពិតជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ បានកើតឡើងនៅក្នុង និងជុំវិញទីក្រុងភ្នំពេញ។ ខ្ញុំបានទៅជាមួយ វណ្ណី នៅពេលដែលនាងទៅបង្រៀនសិស្សនៅក្នុងថ្នាក់របស់នាង។ ខ្ញុំចូលចិត្តប្រជាជននៅក្នុងប្រទេសកម្ពុជាណាស់។ ខ្ញុំបានជួបមិត្តភកិ្តជាច្រើននាក់របស់នាង។ ខ្ញុំបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតផងដែរ។ វណ្ណី បានជួយបង្រៀនខ្ញុំអំពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានៅខណៈពេលនោះ។ យើងបានដើរគ្រប់ទីកន្លែង និងនិយាយគ្នាគ្រប់ពេលវេលា។ នៅរដូវផ្ការីកនាពេលនោះ ព្រះអង្គម្ចាស់ នរោត្តម សីហនុ ត្រូវបានដកចេញពីអំណាច ចំណែកឯលោកប្រធានាធិបតី លន់ នល់ ត្រូវបានប្រកាសតែងតាំងឲ្យឡើងកាន់អំណាចជាបន្ទាន់ឲ្យក្លាយទៅជាប្រមុខរដ្ឋពេញលេញមួយ។ ពេលខ្លះ សាកសពត្រូវបានប្រជាជនឃើញអណ្តែតនៅតាមដងទន្លេមេគង្គ។ ពាក្យសម្តីដែលបាននិយាយនៅតាមផ្លូវគឺខ្មែរក្រហមកំពុងតែខិតចូលតាមតំបន់មួយចំនួននៅជិតទីក្រុងភ្នំពេញ។ ហេតុដូច្នេះហើយ ជារឿយៗ ប្រជាជនមានអារម្មណ៍ភ័យខ្លាច និងមានកង្វល់ជាខ្លាំង។

ខ្ញុំបានចូលរួមក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលត្រូវបានគេរៀបចំឡើងនៅបន្ទប់ជាន់ខាងលើនៅក្នុងសណ្ឋាគារក្នុងស្រុកមួយ ដើម្បីកំណត់ថាតើវាមានសុវត្ថិភាពក្នុងការបន្តស្នាក់នៅក្នុងរាជធានីភ្នំពេញដែរឬទេ។ ជាទូទៅ អ្នកដែលបានមកចូលរួមប្រជុំក្នុងសន្និសីទសារព័ត៌មាននេះគឺជាមន្រ្តីរដ្ឋាភិបាល និងកងទ័ព។ អ្នកកាសែតអន្តរជាតិមួយចំនួនតូច ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ ថ្ងៃមួយ មានការប្រយុទ្ធគ្នារវាងកងទ័ព លន់ នល់ និង ខ្មែរក្រហមបានកើនឡើងដោយនឹកស្មានមិនដល់នៅជិតទីក្រុងភ្នំពេញ បន្ទាប់មកមន្រ្តីក្នុងជួរកងទ័ពបានចេញការដាស់តឿនមួយថា៖ “តើចាកចេញពីប្រទេសកម្ពុជាភ្លាមៗ ឬក៏បន្តការស្នាក់នៅក្នុងប្រទេសកម្ពុជា និងប្រសិនបើមិនមានលទ្ធភាពក្នុងការចាកចេញ”។ ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ ខ្ញុំបានចាកចេញពីទីក្រុងភ្នំពេញ។ បន្ទាប់ពីរយៈពេលប្រហែលពី២ទៅ៣ខែក្រោយមក ខ្ញុំបានព្យាយាមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង វណ្ណី។ ពិតជានឹកស្មានមិនដល់ សំបុត្រមួយចំនួនរបស់យើងត្រូវបានផ្ញើទៅដល់ដៃ។ ខ្ញុំបានទទួលសំបុត្រចំនួន២ពីនាង។

កន្លងហួសអស់រយៈពេលប្រហែលជា៥០ឆ្នាំមកហើយ រហូតមកទល់សព្វថ្ងៃនេះ បន្ទាប់ពីខ្ញុំបានធ្វើការស្រាវជ្រាវជាច្រើន ខ្ញុំបានរកឃើញសំបុត្ររបស់ វណ្ណី។ ខ្ញុំបានភ្ជាប់សំបុត្រទាំងអស់នៅខាងក្រោមនេះ ដូច្នេះ អ្នកអាចអានសំបុត្រនេះបាន។

សំបុត្រទាំងអស់នេះ គឺជារឿងរ៉ាវផ្ទាល់ខ្លួន។ វាពិតជារំជួលចិត្ត និងក្រៀមក្រំណាស់សម្រាប់ខ្ញុំនៅពេលដែលអានសំបុត្រទាំងអស់ក្នុងពេលនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនមានភាពខ្មាសអៀនចំពោះការចែករំលែកសំបុត្រទាំងនេះដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈការចែករំលែកសំបុត្រទាំងអស់នេះជាមួយអ្នក ជាពិសេស ដើម្បីឲ្យអ្នកអាចទទួលបានព័ត៌មានដើមនៃការទំនាក់ទំនង និងជាយថាហេតុ ក៏ជាវិធីសាស្រ្តមួយដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលបានកើតឡើង និងអាចកើតឡើងចំពោះពួកគេដែរ។ ព័ត៌មានដែលខ្ញុំបានទទួលពីប្រទេសកម្ពុជាក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែលខ្ញុំបានត្រឡប់មកផ្ទះរបស់ខ្ញុំនៅឯសហរដ្ឋអាមេរិកវិញ គឺភាគច្រើនជាព័ត៌មានដែលរៀបរាប់អំពីការបង្ហូរឈាម និងភាពវឹកវរនៅក្នុងប្រទេសកម្ពុជា។ ការទទួលបានព័ត៌មានទាំងនោះ បានធ្វើឲ្យក្តីសង្ឃឹមរបស់ខ្ញុំចំពោះការរស់រានមានជីវិតរបស់ពួកគេបានថយចុះ។ ទោះបីជាយ៉ាងណា បំណងប្រាថ្នាដ៏មុតមាំរបស់ខ្ញុំដើម្បីដឹងថាតើមានរឿងអ្វីបានកើតឡើងចំពោះ វណ្ណី និង កាន់យ៉ា នៅតែមាន។

តើមានវិធីសាស្រ្តអ្វីខ្លះដែលអង្គការរបស់អ្នកអាចជួយខ្ញុំដើម្បីស្វែងរកទីតាំងរស់នៅរបស់នាង ឬយ៉ាងហោចណាស់ អាចដឹងពីស្ថានភាពរបស់នាង? ប្រសិនបើអ្នកមិនអាចរកឃើញ តើអ្នកអាចដឹងថា មានអង្គការណានៅក្នុងប្រទេសកម្ពុជាកំពុងតែធ្វើកិច្ចការពាក់ព័ន្ធនឹងរឿងរ៉ាវទាំងអស់នេះ ដែលអាចជួយខ្ញុំដើម្បីស្វែងរកដំណឹងរបស់ពួកគេ? ខ្ញុំនឹងធ្វើដំណើរទៅទីក្រុងភ្នំពេញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ អរគុណ!
ជេន វេគនើរ
សំបុត្រលើកទី១ដែល វណ្ណី បានផ្ញើទៅ ជេន ៖
កំពង់សោម ថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៧០
ជូនចំពោះ ជេន ជាទីស្រឡាញ់
ខ្ញុំគិតថាអ្នកប្រហែលជាបំភ្លេចខ្ញុំហើយ មែនឬទេ? ខ្ញុំគឺជាស្រ្តីម្នាក់ដែលអ្នកបានជួបក្នុងកំឡុងពេលដែលអ្នកបានស្នាក់នៅក្នុងទីក្រុងភ្នំពេញ។
អ្នក គឺជាបុរសម្នាក់ដែលមានចិត្តសណ្តោសប្រណី ហើយខ្ញុំពិតជាចូលចិត្តអ្នកខ្លាំងណាស់។ អ្នកពិតជានឹកស្មានមិនដល់ទេថាខ្ញុំក្រៀមក្រំខ្លាំងយ៉ាងណា បន្ទាប់ពីអ្នកបានចាកចេញពីប្រទេសកម្ពុជា ហើយ កាន់យ៉ា (មិត្តភក្តិរបស់ខ្ញុំ) ពិតជាខឹងនឹងខ្ញុំខ្លាំងណាស់ ពីព្រោះខ្ញុំមិនអាចហាមឃាតចិត្តរបស់អ្នកបាន។

ខ្ញុំតែងតែចងចាំអំពីដំណើរទស្សនារបស់យើងទៅវត្តភ្នំ ផ្សារថ្មី សារមន្ទីរជាតិ និងការដើរកម្សាន្តរបស់យើងនៅលើស្ពាន នៅតាមដងទន្លេមេគង្គ និងនៅសួនច្បារវិមានឯករាជ្យ។ វាពិតជាអនុស្សាវរីយ៍មួយដ៏អស្ចារ្យណាស់សម្រាប់ខ្ញុំ។

ជេន ជាទីស្រឡាញ់! ខ្ញុំបានព្យាយាមសរសេរសំបុត្រទៅអ្នកកាលពីខែមុន ប៉ុន្តែខ្ញុំមិនអាចសរសេរបានទេ ពីព្រោះខ្ញុំមិនដឹងថា តើអ្នករស់នៅក្នុងប្រទេសបារាំង ឬក៏រស់នៅក្នុងសហរដ្ឋ អាមេរិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំចង់បានរូបថតមួយចំនួនដែលយើងបានថតជាមួយគ្នា។ ខ្ញុំគិតថាអ្នកប្រហែលជាបោះរូបថតទាំងអស់នោះចោលហើយ។

ឥឡូវនេះ ខ្ញុំសូមបញ្ចប់ការសរសេរសំបុត្រត្រឹមនេះ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចសរសេរសំបុត្រឲ្យបានវែងជាងនេះនៅពេលក្រោយ។ សូមសរសេរត្រឡប់មកវិញផង!
ដោយក្តីរីករាយ
វណ្ណី
សេចក្តីបន្ថែម៖ សព្វថ្ងៃនេះ ខ្ញុំរស់នៅកំពង់សោម។ ប្រសិនបើអ្នកចង់សរសេរសំបុត្រមកកាន់ខ្ញុំ សូមអ្នកផ្ញើតាមរយៈអាសយដ្ឋានរបស់ខ្ញុំដូចខាងក្រោម ៖
កញ្ញា ស៊ឹម វណ្ណី
ផ្ទះលោក ឆាល ជូវេត
អគារ ៧៨ ស.ល.រ.ព
ក្រុងកំពង់សោម ប្រទេសកម្ពុជា

សំបុត្រមួយច្បាប់នេះ ត្រូវបានផ្ញើចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៧០។
សំបុត្រលើកទី២ ដែល វណ្ណី បានផ្ញើទៅ ជេន ៖
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧០
កំពង់សោម នៅក្រោមពន្លឺព្រះច័ន្ទ
ជូនចំពោះ ជេន ជាទីស្រឡាញ់
ខ្ញុំ ពិតជាអរគុណខ្លាំងណាស់ចំពោះសំបុត្រ និងរូបថតដែលខ្ញុំទើបតែទទួលបាននៅក្នុងថ្ងៃនេះ។

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលខ្ញុំបានទទួលដំណឹងពីអ្នក។ ជាការពិតណាស់ ខ្ញុំមិនធ្លាប់បានទទួលសំបុត្រពីអ្នកទាល់តែសោះ។ ខណៈពេលមុន ខ្ញុំបានឲ្យអាសយដ្ឋានរបស់បងប្រុសខ្ញុំទៅអ្នក ហើយខ្ញុំក៏ធ្លាប់បានទៅយកសំបុត្រនៅផ្ទះរបស់បងប្រុសខ្ញុំដែរ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថា គាត់មិនធ្លាប់បានទទួលសំបុត្រពីអ្នកទេ។ ខ្ញុំពិតជាមិនយល់ទាល់តែសោះថាតើមានរឿងអ្វីកើតឡើង?

ជេន‌! ខ្ញុំពិតជាចង់យំណាស់នៅពេលដែលខ្ញុំគិតដល់អ្នក។ ចំពោះខ្ញុំ ពេលវេលាដែលយើងបានចំណាយរួមគ្នា គឺជាពេលវេលាមួយដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ អ្ហូ‌! ជេន ជាទីស្រឡាញ់ សព្វថ្ងៃនេះ សុខភាពរបស់ខ្ញុំមិនសូវល្អទេ។ ខ្ញុំឈឺ ។ ខ្ញុំមិនសូវចូលចិត្តទីក្រុងភ្នំពេញទេ ដូច្នេះហើយបានជាខ្ញុំមករស់នៅកំពង់សោមប៉ុន្មានខែនេះ។ នៅទីនេះ មានជនជាតិបារាំងជាច្រើនរស់នៅ។ ខ្ញុំស្គាល់លោក ជូវេត និងលោក ឌែលពិច។ ខ្ញុំចង់ប្រើប្រាស់អាស័យដ្ឋានរបស់ពួកគេ ពីព្រោះអាស័យដ្ឋានរបស់ខ្ញុំមិនច្បាស់លាស់ទេ។

ខ្ញុំសូមទោសផង ជេន! ក្រៅពី កាន់យ៉ា ខ្ញុំមិនធ្លាប់បានទទួលដំណឹងអ្វីពីមិត្តភក្តិផ្សេងទៀតទេ។ កាន់យ៉ា បានសរសេរសំបុត្រមកប្រាប់ខ្ញុំថា នាងសុខសប្បាយទេ។ នាងនឹងរៀបការជាមួយបុរសជនជាតិអាមេរិកាំងម្នាក់ក្នុងពេលឆាប់ៗនេះ ។

ជេន! ហេតុអ្វីបានជាអ្នកមិនត្រឡប់មកជួបខ្ញុំនៅក្នុងប្រទេសកម្ពុជាវិញ? ជាការពិតណាស់ ពួកយើងអាចមានពេលវេលាជាមួយគ្នា។ ពេលវេលាដើម្បីស្គាល់គ្នា និងជិតស្និទ្ធគ្នាទៅវិញទៅមក។ ប្រសិនបើខ្ញុំមានលុយគ្រប់គ្រាន់ ខ្ញុំនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកអ្នក។ ប៉ុន្តែខ្ញុំគឺជានារីក្រីក្រម្នាក់។

ដំណើរទស្សនារបស់យើងទៅកាន់វត្តភ្នំ ផ្សារថ្មី និងសារមន្ទីរជាតិ ហើយគ្រប់ពេលវេលាទាំងអស់ គឺយើងបានដើរជាមួយគ្នា ចំណាយពេលវេលារួមគ្នា ដែលការចងចាំទាំងអស់នេះ នឹងស្ថិតក្នុងចិត្តរបស់ខ្ញុំជានិច្ច។ ទោះបីជាអ្នកបានស្នាក់នៅក្នុងទីក្រុងភ្នំពេញរយៈពេលខ្លី ប៉ុន្តែវាពិតជាមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ខ្ញុំ។

ជេន! ខ្ញុំពិតជាចង់ដឹងពីសុខទុក្ខរបស់អ្នកខ្លាំងណាស់? ខ្ញុំក៏ចង់ដឹងដែរថា តើអ្នកកំពុងតែធ្វើអ្វីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា? តើអ្នកបានរៀនភាសាបារាំងដែរឬទេ? តើខ្ញុំអាចក្លាយជាគ្រូរបស់អ្នកបានដែរឬទេ? សូមមេត្តាផ្តល់ដំណឹងដល់ខ្ញុំផង ប្រសិនបើសព្វថ្ងៃនេះ អ្នកទទួលបានការងារធ្វើហើយ។

យប់ជ្រៅហើយ! ខ្ញុំត្រូវតែបញ្ចប់ការសរសេរសំបុត្ររបស់ខ្ញុំ។ អ្ហូ! កុំភ្លេចថា គ្រប់ពេលទាំងអស់ដែលខ្ញុំបានអានសំបុត្ររបស់អ្នក ខ្ញុំតែងតែយំ។
លាហើយ!
វណ្ណី
សេចក្តីបន្ថែម ៖ លោក ជូវេត នឹងចាកចេញពីប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ខាងក្រោមនេះជាអាសយដ្ឋានថ្មីរបស់ខ្ញុំ៖
ស៊ឹម វណ្ណី
ផ្ទះលេខ U2 ឌែលពិច
អគារ ៧៨ ស.ល.រ.ព
ក្រុងកំពង់សោម ប្រទេសកម្ពុជា

ខ្ញុំបាទឈ្មោះ ផាន់ សុខុម មានទីកន្លែងកំណើតនៅខាងជើង​វត្តទួលទំពូង ក្នុងក្រុង​ភ្នំពេញ។ ពីមុនសម័យខ្មែរក្រហម ខ្ញុំមានតួនាទីជាទាហានជើង​ទឹកនៅជ្រោយចង្វារ។​ នៅ​ពេល​ដែលខ្មែរក្រហមចូលមកទីក្រុងភំ្នពេញ ឆ្នាំ១៩៧៥ ​ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារ​របស់​ខ្ញុំទៅព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំបានរស់នៅខេត្តតាកែវបានមួយរយៈ ទើប​ខ្មែរ​ក្រហមបាន​បញ្ជូនគ្រួសារ​ខ្ញុំឲ្យទៅរស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ជាមួយប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សុផាវី ពីមុនជាគ្រូបង្រៀននៅជ្រោយចង្វារ និងម្តាយ​ឈ្មោះ ញឹម យ៉ា ព្រមទាំងកូន​ប្រុស​របស់ខ្ញុំម្នាក់ឈ្មោះ ផាន់ សុធា អាយុ៣ឆ្នាំ។ កូនខ្ញុំ ផាន់ សុធា កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៧៣។

ក្រោយមក ប្រពន្ធរបស់ខ្ញុំបានកើតពិស និងបានស្លាប់នៅពេលខ្មែរក្រហមចាត់​តាំងគាត់​ឲ្យ​ទៅធ្វើការនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែលខ្ញុំត្រូវបានខ្មែរក្រហមបំបែក​ចេញ​ពីគ្រួសារឲ្យទៅ​នេសាទត្រី នៅ​ខាងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ចំណែកកូនប្រុសរបស់​ខ្ញុំ ដោយសារ​នៅក្មេងពេកមិនដឹងថា​​ម្តាយស្លាប់​ទេ គឺនៅ​យំឱ​បសាកសពម្តាយ។  

នៅពេលវៀតណាមវាយចូលប្រទេសកម្ពុជាឆ្នាំ១៩៧៩ ខ្ញុំបានទទួលដំណឹងថា មាន តាចាស់ម្នាក់បានយកកូនរបស់ខ្ញុំទៅចិញ្ចឹម។ នៅឆ្នាំ១៩៨០ ខ្ញុំបានភៀសខ្លួនទៅនៅជំរំខាវអ៊ីដាង ក្នុងទឹកដីថៃ។ ក្រោយមក ខ្ញុំបានចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនដែលបានទទួល​ដំណឹង​ពី​កូន​ប្រុស​របស់ខ្ញុំឡើយ។

ដូច្នេះ ប្រសិនបើបងប្អូនណាបានដឹងដំណឹង ឬស្គាល់កូនប្រុសរបស់ខ្ញុំ ផាន់ សុធា សូមទាក់ទងមកខ្ញុំបាទឈ្មោះ ផាន់ សុខុម តាមរយៈអាសយដ្ឋាន៖ #1419 Red Field Rodd, Bel Air, MD  (Marry Land) 21015, USA អ៊ីម៉ែល Sxphann@yahoo.com ទូរសព្ទនៅ​ប្រទេសកម្ពុជាលេខ 015 971 144 ទូរសព្ទនៅកន្លែងធ្វើការងារលេខ 410 436 2592 និងទូរសព្ទដៃ 4434184314។ សូមអរគុណ!

ខ្ញុំឈ្មោះ រស់ ប៊ុណ្ណារិទ្ធិ បច្ចុប្បន្នរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ នៅថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំមានអាយុប្រហែល១៥ឆ្នាំ។ ខ្ញុំបានចាកចេញពីប្រទេសកម្ពុជា ជា​មួយគ្រួសារមិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលមានឪពុកជាអ្នកបម្រើការងារនៅស្ថានទូតអាមេរិកក្នុងទី​ក្រុង​ភ្នំពេញ។ ខ្ញុំជាកូនប្រុសច្បងក្នុងចំណោមបងប្អូនបង្កើត៥នាក់ដែលរស់នៅសង្កាត់ទួលគោក ស្ថិតនៅកាច់ជ្រុងមហាវិថីម៉ៅសេទុង និងផ្លូវរថភ្លើង មុនពេលទៅដល់រង្វង់មូលទួលគោក។ ឆ្លងពី​ផ្ទះរបស់ខ្ញុំ មានសាកលវិទ្យាល័យ២ឬ៣កន្លែងទៀត។

            ខ្ញុំនិងគ្រួសាររបស់មិត្តភក្តិរបស់ខ្ញុំ បានធ្វើដំណើតាមយន្តហោះដែលចុះចតនៅព្រលាន​យន្តហោះអូរតាប៉ៅ (Utapao) ព្រំដែនប្រទេសថៃ ហើយគឺជាកន្លែងដែលយើងបានស្នាក់នៅក្នុង​ជំរំនៅទីនោះអស់រយៈពេល២ខែ មុនពេលទទួលបានការជួយឧបត្ថម្ភឲ្យចាកចេញទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ យើងបានស្នាក់នៅ សាន អូនូហ្រ្វី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិកអស់រយៈពេលប្រហែល១ខែ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី វិញ។ ក្រោយមកទៀត យើងបានផ្លាស់ប្តូរទៅរស់នៅក្នុងរដ្ឋហ្លរីដា ក្នុងទីក្រុងលែកម៉ារី ហ្លរីដា (រដ្ឋហ្លរីដា​​កណ្តាល) ចាប់តាំងពីឆ្នាំ១៩៩៦។

            ខ្ញុំកើតនៅអង្គស្នួល ខេត្តកណ្តាល។ កាលពីនៅវ័យកុមារ ខ្ញុំបានរស់នៅ និងចូលរៀននៅ​សាលា ក្នុងស្រុកអង្គស្នួល រហូតដល់វ័យប្រហែល១១ទៅ១២ឆ្នាំ ទើបខ្ញុំផ្លាស់ទៅរស់នៅសង្កាត់​ទួលគោក ក្នុងក្រុងភ្នំពេញ។ ខ្ញុំធ្លាប់បានជិះកង់ទៅលេងសាលារបស់ខ្ញុំ នៅស្រុកអង្គស្នួល។

ខ្ញុំមានឪពុកឈ្មោះ រស់ ហួន កើតនៅឆ្នាំ១៩៣៣ និងម្តាយឈ្មោះ អាញ់ សូហ៊ុន កើតឆ្នាំ ១៩៣៩ និងមានបងប្អូនបង្កើតដែលមានរាយឈ្មោះដូចខាងក្រោម៖

១) រស់ ប៊ុណ្ណារ៉ា ភេទស្រី

២) រស់ ប៊ុណ្ណា ភេទស្រី

៣) រស់ ប៊ុណ្ណេ ភេទប្រុស

៤)រស់ ប៊ុណ្ណរដ្ឋាណា ភេទប្រុស

មុនពេលខ្មែរក្រហមចូលមកក្រុងភ្នំពេញ ខែមេសា ឆ្នាំ១៩៧៥ លោកយាយរបស់ខ្ញុំរស់​នៅ​ជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ ដែលបានរៀបការរួច ហើយមានកូនចំនួន២នាក់។ គាត់រស់​នៅជិតខ្ញុំ។ ខ្ញុំមានមីង និងពូមួយចំនួនទៀត ដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ បងប្អូនជីដូនមួយ​របស់ខ្ញុំម្នាក់គឺជាតារាភាពយន្ត ហើយបងប្អូនជីដូនមួយរបស់ខ្ញុំពីរនាក់ផ្សេងទៀតគឺជាអ្នករាំរបាំ​អប្សរា។

អស់រយៈពេលជិត៤៣ឆ្នាំមកហើយ ដែលខ្ញុំមិនធ្លាប់បានទំនាក់ទំនងជាមួយសមាជិក​គ្រួសាររបស់ខ្ញុំ  ប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថាខ្ញុំនឹងអាចជួបសាច់ញាតិរបស់ខ្ញុំម្តងទៀត។ ខ្ញុំកំពុងតែ​រៀបចំគម្រោងទៅប្រទេសកម្ពុជានៅដើមឆ្នាំ២០១៩នេះ។

ប្រសិនបើបងប្អូនណា​បានស្គាល់ឈ្មោះដូចការរៀបរាប់របស់ខ្ញុំខាងលើ សូមមេត្តា​ទំនាក់​ទំនងមកខ្ញុំបាទឈ្មោះ រស់ ប៊ុណ្ណារិទ្ធិ គ្រប់ពេលវេលា តាមរយៈអាសយដ្ឋាន ៖ ផ្ទះលេខ៦៦ ផ្លូវព្រះសីហនុ ក្រុងភ្នំពេញ ទូរសព្ទលេខ ០២៣ ២១១ ៨៧៥។ សូមអរគុណ!

បាទឈ្មោះ លន់ ប៊ុនណាត មានសមាជិកគ្រួសារបីនាក់ដែលត្រូវជា (បងប្រុស បងស្រី និង ក្មួយស្រី) ដែលបានបាត់ខ្លួនដូចមានរៀបរាប់ខាងក្រោម៖

១) រស់ ធីគី ៖​

រស់ ធីគី​ ភេទប្រុស កើតនៅឆ្នាំ១៩៤៩​ (ឆ្នាំឆ្លូវ) នៅស្រុកកោះធំ ខេត្តកណ្តាល តែគាត់ធំដឹងក្ដីក្នុងវត្តមួយនៅក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់​ (​កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) និង ផុង ងូ (​កើតនៅឆ្នាំ១៩២៩​ ហើយស្លាប់នៅឆ្នាំ១៩៨៣)។ គាត់មានមុខងារមន្ដ្រីប៉ូលីស នៅខេត្តកំពង់ស្ពឺ (ពីចុងទសវត្សរ៍ទី៦០ ដល់ឆ្នាំ១៩៧៥)។

គាត់កំពុងធ្វើការ នៅពេលដែលគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីក្រុងភ្នំពេញទៅកោះធំ។ សូម្បីតែគ្រួសារខ្ញុំនៅស្រុកកោះធំ ក៏យើងមិនដែលជួបគាត់ដែរ។

២)រស់ សុខន ៖​

រស់ សុខន ភេទស្រី កើតនៅឆ្នាំ១៩៥៣ (ឆ្នាំម្សាញ់) នៅស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែគាត់បានធំដឹងក្ដីក្នុងក្រុងភ្នំពេញ។ គាត់មានឪពុកឈ្មោះ រស់ ឃង់ (​កើតនៅឆ្នាំ១៩២៧ ហើយស្លាប់នៅឆ្នាំ១៩៦០) និង ផុង ងូ (កើតនៅឆ្នាំ១៩២៩ ហើយស្លាប់នៅឆ្នាំ១៩៨៣)។ គាត់បម្រើការផ្នែកអូតេស​លើ​យន្ត​ហោះ (រយៈពេលពីរទៅបីឆ្នាំ​ នៅដើមទសវត្សរ៍ទី៧០)។ គាត់មានប្តីឈ្មោះ នួន ប៉ូណា (ស្លាប់ក្នុងឆ្នាំ១៩៧៣) និងមានកូនស្រីឈ្មោះ នួន ដាមុន្នី (កើតក្នុងឆ្នាំ១៩៧១)។ គាត់បានបាត់ខ្លួន ជាមួយកូនស្រីរបស់គាត់ក្នុងឆ្នាំ១៩៧៦នៅកោះធំ នៅពេលដែលខ្មែរក្រហមមកប្រាប់គាត់ថា គាត់មានការងារដែលអង្គការតម្រូវឲ្យធ្វើ។

៣) នួន ដាមុន្នី ៖

នួន ដាមុន្នី កើតនៅឆ្នាំ១៩៧១ ក្រុងភ្នំពេញ ត្រូវជាកូនស្រីរបស់ នួន ប៉ូណា (ឪពុក) និង រស់ សុខន (ម្តាយ)។ នួន ដាមុន្នី បានបាត់ខ្លួនក្នុងឆ្នាំ១៩៧៦ ជាមួយម្ដាយ នៅពេលដែលខ្មែរក្រហមបានមកនាំអ្នកទាំងពីរចេញទៅ។ ពេលនោះ នាងពុំមានបងប្អូនទេ។

សម្ព័ន្ធគ្រួសាររបស់ខ្ញុំ៖

  • ឪពុក៖ រស់ គង់ (១៩២៧)
  • ម្ដាយ៖ ផុង ងូ (១៩២៩)
  • កូនទី១៖ រស់ ធីគី (កូនប្រុស ១៩៤៩)
  • កូនទី២៖ រស់ សុខន (កូនស្រី ១៩៥៣)
  • កូនទី៣៖ រស់ សុខុន (កូនស្រី ១៩៥៧)
  • កូនទី៤៖ រស់ សុខេន (កូនស្រី ១៩៥៩)
  • កូនទី៥៖ លន់ ប៊ុនណាត (កូនប្រុស ១៩៦៤) (ពេលនោះ ម្តាយខ្ញុំ ផុង ងូ បានរៀបការលើកទីពីរជាមួយឪពុកខ្ញុំ លន់ ឡាន ក្នុងឆ្នាំ១៩៦២)

ខ្ញុំសង្ឃឹមថាព័ត៌មាននេះនឹងជួយខ្ញុំក្នុងការស្វែងរកមនុស្សជាទីស្រលាញ់របស់ខ្ញុំ។ សូមមេត្តាផ្ដល់ដំណឹងមកខ្ញុំប្រសិនបើស្គាល់ឈ្មោះដូចរៀបរាប់ខាងលើ តាមរយៈអាសយដ្ឋាន ផ្ទះលេខ 6028 Eberle ផ្លូវ Lakewood, CA 90713 ទូរសព្ទលេខ (+1) (562)646-6359 / (562)867-8891 ឬមជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ទះលេខ៦៦ ផ្លូវព្រះសីហនុ ក្រុងភ្នំពេញ ទូរសព្ទលេខ ០២៣​ ២១១ ៨៧៥ ។

សូមអរគុណ!

នាងខ្ញុំឈ្មោះ យិន សុភានី បច្ចុប្បន្នប្តូរមកឈ្មោះ ពេជ្រ ដានី មានម្ដាយឈ្មោះ ឡុង គីមលុយ កាលពីមុនរបបខ្មែរក្រហមមានមុខរបរជាមេផ្ទះ និងបង្រៀនគួរភាសាចិន ចំណែក ឪពុករបស់ខ្ញុំឈ្មោះ យិន សុចៀន គឺជាអតីតនាយកសាលាវិទ្យាល័យបឹងត្របែក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ បងប្រុសទី១) ឈ្មោះ យិន ណារិត បងប្រុសទី២) ឈ្មោះ យិន ណារិន ទី៣) ខ្ញុំ (យិន សុភានី), ប្អូនស្រីទី៤) ឈ្មោះ យិន សុគន្ធា និង ប្អូនប្រុសទី៥) ឈ្មោះ យិន ណារ៉េត។ បច្ចុប្បន្ន ខ្ញុំរស់នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

នាងខ្ញុំបានរៀនត្រឹមថ្នាក់ទី២។ បងប្រុស យិន ណារិត បានរៀនត្រឹមថ្នាក់ទី៥។ បងប្រុស យិន ណារិន បានរៀនត្រឹមថ្នាក់ទី៦ ចំណែកប្អូនស្រីរបស់ខ្ញុំឈ្មោះ យិន សុគន្ធា បានរៀនត្រឹមថ្នាក់ទី១នៃសាលាបឋមសិក្សាមួយនៅជិតផ្សារមាន់អាំង ខណ្ឌទួលគោក។ មុនឆ្នាំ១៩៧៥ គ្រួសារខ្ញុំរស់នៅចម្ងាយប្រមាណជា១គីឡូម៉ែត្រពីអង់តែនទួលគោក។ នៅមុខផ្ទះរបស់ខ្ញុំមានដើមចន្ទគិរីមួយដើមយ៉ាងធំ។

មុនខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ អ៊ំរបស់ខ្ញុំឈ្មោះ ឡុង មួយគា និងស្វាមីរបស់គាត់ដែលមានមុខរបរជាគ្រូពេទ្យនៅមន្ទីរពេទ្យចិនរស់នៅម្ដុំផ្សារថ្មី បានជិះយន្តហោះចាកចេញពីទីក្រុងភ្នំពេញដោយបាននាំយកបងប្រុសទី១របស់ខ្ញុំឈ្មោះ យិន ណា​រិត ទៅជាមួយ ព្រោះគាត់ទាំងពីរនាក់មិនមានកូន។ ប៉ុន្តែខ្ញុំមិនដឹងថាអ៊ំរបស់ខ្ញុំចាកចេញទៅប្រទេសណាឡើយ។ អ៊ំរបស់ខ្ញុំហាក់បីដូចជាដឹងថា ប្រទេសនឹងធ្លាក់ចូលគ្រោះមហន្ត​រាយមិនខានឡើយ។ មិនបានប៉ុន្មានថ្ងៃផង យោធាខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ។ ពេលនោះគ្រួសាអ៊ំ ឡុង សារុម​ មួយគ្រួសារទៀតដែលរស់នៅម្ដុំគីឡូម៉ែត្រលេខ៦ បានជិះឡានមកផ្ទះរបស់ខ្ញុំ និងបានបបួលក្រុមគ្រួសាររបស់ខ្ញុំជិះឡានចាកចេញពីទីក្រុងភ្នំពេញជាមួយគ្នា។ នៅតាមផ្លូវយោធាខ្មែរក្រហមបានស្រែកប្រាប់ប្រជាជនឲ្យ «ទៅស្រុកលើៗ» ប៉ុន្តែយើងមិនដឹងថា «ស្រុកលើ» នៅទីណានោះទេ។ យើងបានធ្វើដំណើរលើផ្លូវរទេះគោ រដិបរដុប និងតូចចង្អៀតរហូតដល់ឡានទៅមុខលែងរួចទើបយើងឈប់។ ខ្មែរក្រហមបានប្រាប់យើងឲ្យយកអីវ៉ាន់ចុះ ហើយចាប់តាំងពីពេលនោះមកគ្រួសារខ្ញុំ និងគ្រួសារអ៊ំ ឡុង សារុម រួមជាមួយកូនរបស់គាត់៣នាក់ទៀត បានបែកគ្នារហូត។ គ្រួសាររបស់ខ្ញុំ, តា (ឡុង) និង យាយរបស់ខ្ញុំបានរស់នៅជុំគ្នា។ គ្រួសាររបស់ខ្ញុំបានរស់នៅយ៉ាងលំបាក ព្រោះយើងជាប្រជាជន១៧ មេសា។ នៅឆ្នាំ១៩៧៦ គ្រួសារខ្ញុំត្រូវបានបញ្ជូនទៅរស់នៅម្តុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កាលនោះ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងកុមារ ចំណែកសមាជិកគ្រួសារផ្សេងទៀតក៏ត្រូវបានចាត់តាំងឲ្យធ្វើការរៀងៗខ្លួនដែរ។ នៅទីនោះខ្សត់ទឹកខ្លាំងណាស់។ ខ្ញុំមិនបានខ្វល់ថាទឹកដែលខ្ញុំរកបាននៅក្នុងក្រឡុកដានជើងគោ ក្របី និងល្អក់យ៉ាងណានោះទេ គឺខ្ញុំផឹកទាំងអស់ដើម្បីបំបាត់ការស្រេកមួយគ្រា។

នៅក្នុងឆ្នាំ១៩៧៧ តារបស់ខ្ញុំបានបាត់បង់ជីវិតដោយជំងឺ និងអត់អាហារ ហើយបងប្រុសទី២ និងប្អូនប្រុសទី៥ក៏បានស្លាប់ជាបន្តបន្ទាប់ដែរ។ នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានស្នើម្តាយរបស់ខ្ញុំទៅកាប់ឆ្ការព្រៃនៅភ្នំលៀប ដោយម្ដាយរបស់ខ្ញុំធ្វើការនៅទីនោះរាប់ខែ ទើបត្រឡប់មកផ្ទះវិញ។ ក្រោយមក ខ្មែរក្រហមបានស្នើម្ដាយខ្ញុំទៅកាន់ព្រៃនៅភ្នំលៀបម្ដងទៀតដែលកាលនោះមានប្រជាជនប្រមាណជា២០នាក់ទៀត ដែលភាគច្រើនជាប្រជាជនថ្មីទៅជាមួយម្តាយខ្ញុំដែរ។ លើកនេះខ្ញុំមិនបានឃើញម្ដាយរបស់ខ្ញុំត្រឡប់មកវិញទេ។ ចំណែកខ្ញុំនិងប្អូនស្រីធ្វើការនៅក្នុងកងកុមារដដែល គឺដើររើសអាចជ៍គោ កាប់ដើមទន្ទ្រានខែត្រសម្រាប់​ធ្វើ និងដើររើសកួរស្រូវ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមកប្រទេសកម្ពុជា ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំម្នាក់ឈ្មោះ យិន សុគន្ធា បានធ្វើដំណើរត្រឡប់មកផ្ទះនៅភ្នំពេញ​វិញ។ យើងបានធ្វើដំណើរមកដល់ស្ពានគំរូ ស្ថិតនៅភូមិភ្នំលៀប ស្រុកព្រះនេត្រព្រះ ក៏ជួបនឹងកងទ័ពវៀតណាម ដែលរង់ចាំដឹកប្រជាជនភៀសខ្លួនទៅរកកន្លែងដែលមានសុវត្ថិភាព។ នៅទីនោះ ខ្ញុំបានប្រាប់ប្អូនស្រីឈ្មោះ យិន សុគន្ធា ឲ្យនៅរង់ចាំខ្ញុំ ដោយខ្ញុំទៅបុកអង្ករជាមួយចាស់ៗទុកសម្រាប់ហូប។ ខ្ញុំត្រូវជីកដីរាងជាគ្រលុករួចដាក់ស្រូវចូលបុករហូតដល់របក​សំបកទើបយកមកអុំយកអង្ករ។ មួយរយៈក្រោយមកក៏មានការបាញ់រះឡើង ហើយប្អូនស្រីរបស់ខ្ញុំក៏បានឡើងជិះរថយន្តរបស់កងទ័ពវៀតណាមចាកចេញទៅមុនខ្ញុំ ដោយសារតែមានការភ័យខ្លាច។ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំក៏បានបែកគ្នារហូតមក។ នៅពេលនោះខ្ញុំមានអាយុ១១ឆ្នាំ ចំណែកប្អូនខ្ញុំមានអាយុប្រហែលជា៩ឆ្នាំ មានសម្បុរសណ្ដែកបាយ។ នៅពេលនោះ យើងទាំងពីរនាក់បងប្អូនបានកាត់សក់ត្រឹមក ហើយពាក់ខោអាវខ្មៅ។ ខ្ញុំនឹករឭកម្ដាយ ប្អូនស្រី និង អ៊ំខ្លាំងណាស់។

នៅឆ្នាំ១៩៧៩ ខ្ញុំបានមកខេត្តសៀមរាប ហើយត្រូវបានមីងម្នាក់យកខ្ញុំធ្វើជាកូនចិញ្ចឹម។ នៅឆ្នាំ១៩៨១ ខ្ញុំបានសុំម្ដាយចិញ្ចឹមឲ្យជូនខ្ញុំមករកផ្ទះនៅជិតអង់តែនទួលគោកវិញ។ ពេលនោះផ្ទះរបស់ខ្ញុំមានសុទ្ធតែកងទ័ពវៀតណាមស្នាក់នៅ។ ខ្ញុំបានជួបសាស្រ្តាចារ្យម្នាក់ដែលបង្រៀននៅសាលាបឹងត្របែក និងធ្លាប់ស្គាល់ឪពុករបស់ខ្ញុំ បានសង់ខ្ទមស្នាក់នៅជិតអង់តែនទួលគោក។ គាត់បានហៅខ្ញុំឲ្យសង់ខ្ទមស្នាក់នៅជិតគាត់ដែរ ប៉ុន្តែខ្ញុំត្រូវទៅនៅជា​មួយម្ដាយចិញ្ចឹមនៅសៀមរាបវិញ។​ ប្រហែល៣ឆ្នាំក្រោយមក ខ្ញុំបានត្រឡប់មកមើលផ្ទះខ្ញុំម្ដងទៀតប៉ុន្តែខ្ញុំរកផ្ទះរបស់ខ្ញុំមិនឃើញសោះ។ ចំណែកដើមចន្ទគិរីនៅមុខផ្ទះរបស់ខ្ញុំក៏រកមិនឃើញដែរ។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៨៣។ ខ្ញុំតែងនិយាយពីរបបខ្មែរក្រហម និងសាច់ញាតិដែលបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមប្រាប់ទៅដល់កូនៗរបស់ខ្ញុំ។ កូនរបស់ខ្ញុំមានក្ដីប្រាថ្នាចង់ឲ្យខ្ញុំបានជួបជាមួយប្អូនស្រីរបស់ខ្ញុំវិញ។ មកដល់សព្វថ្ងៃកូនៗរបស់ខ្ញុំនៅតែព្យាយាមស្វែករកសាច់ញាតិរបស់ខ្ញុំដែលយើងគិតថា អាចនៅរស់រានមានជីវិត។

យិន សុភានី ហៅ ពេជ្រ ដានី នៅឆ្នាំ១៩៨៤

ខ្ញុំបាទឈ្មោះ អ៊ុក សោភ័ណ កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨០។ ខ្ញុំកើតមិនទាន់របបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅថា របបខ្មែរក្រហមទេ ប៉ុន្តែខ្ញុំបានសាកសួរឪពុកម្តាយរបស់ខ្ញុំ ដែលអ្នកទាំងពីរធ្លាប់បានឆ្លងកាត់របបនេះដោយផ្ទាល់ដើម្បីរៀបរាប់ពីប្រវត្តិក្រុមគ្រួសារខ្ញុំឡើងវិញ។

កាលដើមឡើយ ឪពុកម្តាយរបស់ខ្ញុំ មិនទាន់រៀបការជាមួយគ្នាជាប្តីប្រពន្ធនៅឡើយទេ គឺមានទីលំនៅនៅក្បែរគ្នាស្ថិតនៅក្នុងភូមិចន្រ្ទា (ថ្នល់ខាងកើត) ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសវៀតណាម (ដែលកាលនោះប្រទេសវៀតណាមមានចម្ងាយប្រហែល៨គីឡួម៉ែត្រពីភូមិរបស់ខ្ញុំ)។

តាខាងឪពុករបស់ខ្ញុំឈ្មោះ អ៊ុក ម៉ៅ (ស្លាប់មុនរបបខ្មែរក្រហម) និងយាយខាងឪពុករបស់ខ្ញុំឈ្មោះ ឡុង អិត (ស្លាប់ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅពេលដែលរបបខ្មែរក្រហមដូលរលំឆ្នាំ១៩៧៩)។ យាយតារបស់ខ្ញុំមានកូនចំនួន១១នាក់​​​​៖

១) អ៊ុក ង៉ូស ហៅ កូយ ស្លាប់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៩
២) អ៊ុក ឆេង ស្លាប់មុនខែភ្ជុំ ក្នុងឆ្នាំ១៩៧៨
៣) អ៊ុក ឆន ស្លាប់ក្នុងឆ្នាំ១៩៧៥ នៅខេត្តព្រៃវែង
៤) អ៊ុក សៀម
៥) អ៊ុក អ៊ុក
៦) អ៊ុក អាំ
៧) អ៊ុក សំអាន ហៅ សាន
៨) អ៊ុក ផែង ស្លាប់ក្នុងឆ្នាំ១៩៧៨ មិនដឹងស្លាប់នៅទីកន្លែងណា
៩) អ៊ុក សំអាត ហៅ ផៃ ស្លាប់ក្នុងឆ្នាំ១៩៧៧ ។
១០) អ៊ុក គឹមអេង (ឪពុករបស់ខ្ញុំ)
១១) អ៊ុក សំផន ស្លាប់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ក្នុងខែមេសា ឆ្នាំ១៩៧៩។

ចំណែកតាខាងម្តាយរបស់ខ្ញុំឈ្មោះ ជា ទឹម ហៅ យក្ស  (ស្លាប់នៅក្នុងខេត្តស្វាយរៀងនៅចុងឆ្នាំ១៩៧៧) និងយាយឈ្មោះ ហ៊ីង ហៀង ស្លាប់នៅមន្ទីរពេទ្យក្រគរ ខេត្តពោធិ៍សាត់។

យាយតាខាងម្តាយរបស់ខ្ញុំមានកូនចំនួន១០នាក់មានឈ្មោះ ៖

១) ជា សាម៉េន
២) ជា ឆាន (បាត់ដំណឹងសូន្យឈឹងនៅខេត្តបាត់ដំបង បន្ទាប់ពីរៀបការហើយ មានកូនចំនួនប្រាំនាក់ ដែលសព្វថ្ងៃ ប្រពន្ធនិងកូនរបស់គាត់បីនាក់រស់នៅសហរដ្ឋអាមេរិក។
៣) ជា សាម៉ាត់
៤) ជា ឆំ
៥) ជា ឆាំ
៦) ជា អាំ (ធ្វើជាទាហាន លន់ នល់ បាត់ដំណឹងសូន្យឈឹង បន្ទាប់ពីត្រូវរបួសក្នុងខែមេសា ឆ្នាំ១៩៧៥ មុនពេលខ្មែរក្រហមចូលកាន់អំណាច)។
៧) ជា សុផល (ជាម្តាយរបស់ខ្ញុំ)
៨) ជា សម័យ ស្លាប់តាំងពីមានអាយុបួនឆ្នាំ ក្នុងឆ្នាំ១៩៦១
៩) ជា សេន ហៅ ច្រិល ស្លាប់ក្នុងឆ្នាំ១៩៧៤
១០) ជា សាម៉េន។

ឪពុកម្តាយខ្ញុំបានរៀបរាប់ប្រាប់ខ្ញុំថា កាលពីឆ្នាំ១៩៦៤ មានការដឹកជញ្ជូនស្បៀង មានដូចជា អង្ករ ក្រណាត់ ខោអាវ ជាច្រើនពីសំណាក់វៀតកុង (ទ័ពយួនខាងជើង) យកមកផ្ញើនៅផ្ទះប្រជាជនខ្មែរដែលភាគច្រើនជាផ្ទះធំៗ ខ្ពស់ៗ នៅភូមិចន្ទ្រាទាំងខាងលិចថ្នល់ ក៏ដូចជាខាងកើតថ្នល់ ដោយមានទាំងប្រពន្ធ និងកូនរបស់ទ័ពខ្លះមកជាមួយផង មកនៅលាយឡំជាមួយប្រជាជនខ្មែរ ធ្វើឲ្យក្រុមធីវគី (ទ័ពវៀតណាមខាងត្បួង) គាំទ្រដោយអាមេរិក សម្រុកចូលមកដោយមានការផ្លោងគ្រាប់កាំភ្លើងបាញ់រះចេញពីរថក្រោះ ឧទ្ធម្ភាគចក្រ មកលើភូមិចន្រ្ទា ជាពិសេសនៅភូមិចន្រ្ទាខាងលិចថ្នល់ បណ្តាលឲ្យប្រជាជនខ្មែរមួយចំនួនមានក្មេងចាស់ប្រុសស្រី ត្រូវរបួសប្រហែល៣០នាក់ ស្លាប់ប្រហែល១០នាក់ ឆេះផ្ទះអស់៧ខ្នង និងងាប់គោក្របីអស់មួយចំនួន។ ទ័ពវៀតកុងដែលស្លាប់ គឺខាងធីវគីទុកចោល តែអ្នកដែលត្រូវរបួស និងមួយចំនួនទៀតដែលចាប់បាន ត្រូវបញ្ជូនឡើងឧទ្ធម្ភាគចក្រ បើកសំដៅទៅកម្ពុជាក្រោម (វៀតណាមខាងត្បូង) វិញ។

ប្រហែលជាជាងកន្លះខែក្រោយមក សម្តេចព្រះនរោត្តម សីហនុ បានមកថ្លែងការណ៍នៅវត្តសិរីវង្ស ហើយប៉ុន្មានថ្ងៃក្រោយមកទៀត ខាងក្រុមការងាររបស់សម្តេចព្រះនរោត្តម សីហនុ មកជួយកសាងផ្ទះដែលឆេះទាំង៧ខ្នងនោះឡើងវិញ និងមានជួយជាលុយកាក់មួយចំនួនដល់ប្រជាជនដែលបានស្លាប់ និងរបួស។

ចាប់ពីឆ្នាំ១៩៦៦មក មានការចូលមកជាបន្តបន្ទាប់ពីសំណាក់វៀតកុង​ ក្នុងទឹកដីខ្មែរតាមព្រំដែន​ នៅតាមមាត់បឹង ដោយមានការកសាងជាមន្ទីរពេទ្យ ឃ្លាំងជាដើម។ រហូតមកដល់ខែឧសភា ឆ្នាំ១៩៧០ ក៏មានការវាយប្រហារពីខាងធីវគី ចូលមកក្នុងព្រំដែនខ្មែរជាច្រើនគីឡូម៉ែត្រ ធ្វើឲ្យគ្រួសារឪពុកម្តាយខ្ញុំ និងអ្នកភូមិនាំគ្នារត់ចេញពីឃុំចន្រ្ទា មកនៅឃុំច្រេស រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមវាយបែកភ្នំពេញហើយ ទើបឪពុកម្តាយខ្ញុំ និងប្រជាជននាំគ្នាវិលត្រឡប់ទៅរស់នៅក្នុងភូមិចន្ទ្រាវិញ។ ប៉ុន្តែនៅពេលនោះ ស្រុកភូមិត្រូវបានគ្រប់គ្រងជារបបសមូហភាព និងរបបរួម ដោយ គោ ក្របី ស្រូវ អង្ករ ត្រូវបានខ្មែរក្រហមប្រមូលយកមកដាក់ជាទ្រព្យសម្បតិ្តរបស់សមូហភាព ហើយការហូបចុកនៅពេលនោះ គឺបានបបរឈ្មោលហូបជាមួយអំបិល។ ចំណែកម្ហូបផ្សេងៗ បើចង់ហូប ត្រូវខំរកមកធ្វើហូបជុំគ្នាតាមក្រុម “ក”  (“ក” ឬ មួយ “ក” ស្មើ ១២នាក់, មួយ”ខ” ស្មើ ៣ “ក”  មានសមាជិក៣៦នាក់, មួយ “គ” ស្មើ ៣ “ខ” មានសមាជិកចំនួន១០៨នាក់)។

ដល់រដូវប្រាំងពេលច្រូតកាត់ (ខែមករា, ខែកុម្ភៈ) ឆ្នាំ១៩៧៦ ក្រុម “គ” ខាងឪពុកខ្ញុំ និងក្រុម “គ” ផ្សេងទៀត ប្រមាណបីទៅបួន “គ” ត្រូវទៅជីកប្រឡាយនៅម្តុំ “តុងលៀង”  ចម្ងាយប្រហែល៦គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង។ នៅធ្វើការទីនោះរយៈពេលប្រមាណបីខែ រហូតដល់ក្រោយចូលឆ្នាំខ្មែររួច ទើបត្រឡប់មកភូមិវិញ។ ថ្ងៃមួយនោះ នៅសហករណ៍ឯភូមិចន្រ្ទា ឪពុកខ្ញុំហូបបន្លែច្រើនពេក បណ្តាលឲ្យគាត់កើតជំងឺហើម ចុះខ្សោយកម្លាំង ពិបាកធ្វើការ ពេលនោះម្តាយរបស់គាត់ (យាយខ្ញុំ) បានទៅរកកន្ទក់ដើម្បីជួយព្យាបាលឪពុកខ្ញុំ។ ពេលត្រឡប់មកពីជីកប្រឡាយ មកដល់សហករណ៍ភូមិវិញ ក៏ចំរដូវត្រូវធ្វើស្រែ ត្រូវភ្ជួររាស់ សាបព្រួស ដកស្ទូង វិញម្តង។ សកម្មភាពនេះ ត្រូវបានធ្វើដដែលៗ រហូតដល់ឆ្នាំ១៩៧៧ ឪពុករបស់ខ្ញុំបានសរសេរសំបុត្រស្នើទៅគណៈឃុំ ដើម្បីសុំរៀបការជាមួយនឹងម្តាយរបស់ខ្ញុំ ដែលពេលនោះក៏មានគូផ្សេងៗទៀតដែរ គឺមានចំនួន២៦គូ (ក្នុងនោះមានបងស្រីជីដូនមួយរបស់ខ្ញុំដែរ ដែលគាត់ទើបមានអាយុ១៤ឆ្នាំ) ត្រូវរៀបការក្នុងថ្ងៃតែមួយ ក្នុងពេលតែមួយ ដែលពិធីនេះមានរយៈពេលមួយព្រឹក។ នៅពេលថ្ងៃត្រង់ក៏មានកាប់គោមួយក្បាល និងកាប់ជ្រូកបីក្បាល និងមានបន្លែបន្តិចបន្តួច ដើម្បីធ្វើម្ហូប។ ក្នុងពេលរៀបការនោះ សាម៉ីខ្លួនទាំងប្រុសទាំងស្រីក្នុងចំណោមទាំង២៦គូនោះ ត្រូវឡើងប្តេជ្ញាចិត្ត (អ្នកឡើងប្តេជ្ញាចិត្តនៅខាងមុខ ចំណែកឪពុកម្តាយខ្ញុំ និងអ្នកឯទៀត អង្គការរៀបចំតុឲ្យអង្គុយនៅខាងក្រោយ)។ ការរៀបមង្គលការត្រូវបានបញ្ចប់នៅពេលថ្ងៃត្រង់ ហើយម្ហូបដែលនៅសេសសល់អាចទុកហូបពេលល្ងាចបានទៀត។ ក្នុងរយៈពេលមួយឆ្នាំ អង្គការខ្មែរក្រហមប្រកាសអនុញ្ញាតឲ្យមានពិធីរៀបការជុំគ្នាបានតែម្តងតែប៉ុណ្ណោះ គឺឲ្យអ្នកដែលពេញវ័យ មិនទាន់មានគូធ្វើលិខិតដើម្បីស្នើសុំអង្គការរៀបការ ដោយអ្នកថ្មីត្រូវស្នើសុំរៀបការជាមួយអ្នកថ្មីដូចគ្នា។ (ឪពុកម្តាយខ្ញុំត្រូវគណៈឃុំរបស់ខ្មែរក្រហមប្រមាថធ្ងន់ៗដល់ជីវិតនៅពេលដែលគាត់ទាំងពីរចង់ព្រមព្រៀងរៀបការជាមួយអ្នកផ្សេង ខុសពីច្បាប់តម្រូវរបស់អង្គការខ្មែរក្រហម។ ពេលនោះម្តាយខ្ញុំគាត់ប្រកែកមិនព្រមរៀបការជាមួយឪពុកខ្ញុំម្តងជាពីរដង ដោយចង់ទទូលការស្នើរបស់បុរសផ្សេង តែមិនអាចបដិសេធជាមួយអង្គការបានព្រោះម្តាយខ្ញុំ ជាអ្នក១៧មេសា រីឯបុរសនោះជាប្រជាជនចាស់ចូលរួមក្នុងចលនារបស់ខ្មែរក្រហមតាំងពីមុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ ចំណែកឪពុកខ្ញុំ គាត់ក៏បានស្នើទៅនារីម្នាក់ដែលជាអ្នកមូលដ្ឋានចាស់ ក៏ត្រូវអង្គការបដិសេធដូចគ្នាដោយប្រើពាក្យធ្ងន់ៗដាក់គាត់ គឺអ្នកចាស់ត្រូវរៀបការជាមួយអ្នកចាស់)។

ការរៀបការ កាលពីឆ្នាំ១៩៧៥ គូអ្នកចាស់ និងគូអ្នកថ្មី ឲ្យរៀបការនៅកន្លែងតែមួយជុំគ្នា តែដល់ឆ្នាំ១៩៧៦ អង្គការឲ្យរៀបការនៅកន្លែងផ្សេងគ្នា។ លុះដល់ឆ្នាំ១៩៧៧  អង្គការអនុញ្ញាតឲ្យគូអ្នកថ្មី និងគូអ្នកចាស់រៀបការជុំគ្នានៅក្នុងកន្លែងតែមួយវិញ។ អ្នករៀបការនៅឆ្នាំ១៩៧៧ មានសំណាងល្អជាងអ្នកដែលរៀបការនៅក្នុងឆ្នាំ១៩៧៥ និង១៩៧៦ ព្រោះបានហូបគ្រប់គ្រាន់។

នៅចុងឆ្នាំ១៩៧៧ យោធាខ្មែរក្រហមជាច្រើនមកពីភូមិភាគនិរតី បានមកចាប់ប្រធាន និងអនុប្រធានកង គណៈតំបន់​ គណៈស្រុក គណៈឃុំស្ទើរគ្រប់គ្នាដាក់ចូលក្នុងរថយន្តឃ្លុបបិទជិតយកទៅ បាត់ដំណឹងរហូត ហើយដាក់អ្នកមកពីខាងនិរតីគ្រប់គ្រងជំនួសអ្នកចាស់វិញ។ មិនយូរប៉ុន្មាន អ្នកមកពីខាងនិរតីក៏ចាប់ផ្តើមជម្លៀសអ្នកស្រុក និងឪពុកម្តាយខ្ញុំឲ្យទៅនៅឃុំជ្រៃក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង អស់រយៈពេលប្រហែលមួយឆ្នាំ រហូតដល់ចុងឆ្នាំ១៩៧៨។ មុនពេលត្រូវជម្លៀសមកនៅឃុំជ្រៃ គឺនៅចុងឆ្នាំ១៩៧៧ ម្តាយខ្ញុំត្រូវស្នាក់នៅចន្ទ្រា ខេត្តស្វាយរៀងអស់រយៈពេលប្រហែលពីរខែ ក៏ត្រូវបានអ្នកគ្រប់គ្រងខ្មែរក្រហមនៅចន្ទ្រាបា្រប់តៗគ្នាឲ្យមកហៅតាខាងម្តាយខ្ញុំ ក៏ដូចជាចាស់ៗដែលរស់នៅក្នុងភូមិជាច្រើនយកទៅបាត់ឈឹង នៅម្តុំខាងជើងទីរួមខេត្តស្វាយរៀង (ក្រោយមកពេលបែកឆ្នាំ១៩៧៩ មានមនុស្សម្នាក់ធ្លាប់ធ្វើឈ្លបនៅចន្រ្ទា ក្នុងរបបខ្មែរក្រហម បានមកប្រាប់ម្តាយខ្ញុំថា តារបស់ខ្ញុំស្គម មានពុកមាត់ ពុកចង្កាវែងៗ ត្រូវបានខ្មែរក្រហមយកចបវាយទម្លាក់ទៅក្នុងរណ្តៅ ស្លាប់យ៉ាងវេទនា)។ មុនទៅឃុំជ្រៃ​ ខេត្តព្រៃវែង ម្តាយខ្ញុំត្រូវបានខ្មែរក្រហមឲ្យទៅជីកព្រែកនៅស្រុករមាសហែក។ ចំណែកឪពុកខ្ញុំ និងអ្នកពេញកម្លាំងពី២០ទៅ៣០នាក់ផ្សេងទៀត ត្រូវទៅច្រកស្រូវ និងលីស្រូវដាក់ត្រាក់ទ័រនៅបាទី, បាវិត និង វត្តកោះ  (ស្ថិតនៅខាងត្បូងទីរួមខេត្ត)។ ក្នុងពេលនោះ មានការប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងកងទ័ពខ្មែរក្រហម ដែលឪពុកខ្ញុំបានឃើញយោធាខ្មែរក្រហមស្លាប់អស់មួយចំនួន ហើយបានឲ្យយុទ្ធនារីសែងខ្មោចដើរក្បែរៗឪពុកខ្ញុំ ដោយខ្មោចទាំងនោះ ខ្លះត្រូវបានឈ្លើងទាមជាច្រើន។ នៅពេលដែលមានការប្រយុទ្ធគ្នា ក្រុមរបស់ឪពុកខ្ញុំត្រូវផ្អាកការងារមួយរយៈពេលខ្លី ហើយភាគច្រើនការវាយប្រយុទ្ធគ្នាកើតឡើងនៅពេលរសៀល។ ដូច្នេះ គាត់ត្រូវផ្អាកពីថ្ងៃរសៀលដែរ រហូតដល់ល្ងាច ក៏ប្រញាប់មកសម្រាកនៅកន្លែងដែលមានសុវត្តិភាពស្ថិតនៅក្បែរៗទីរួមខេត្តស្វាយរៀងវិញ។

មួយរយៈក្រោយមក អង្គការតម្រូវឲ្យក្រុមរបស់ឪពុកខ្ញុំ មកច្រក និងលីស្រូវនៅម្តុំអង្គតាសូ ខាងជើងទីរួមខេត្តស្វាយរៀង។ ពេលមកធ្វើការច្រក និងលីស្រូវនៅកន្លែងនោះ គាត់បានដាំបាយហូបឆ្អែតៗ។ ចំណែកម្តាយខ្ញុំ គាត់នៅជីកព្រែកក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលមាន ទទឹងប្រវែងដប់ម៉ែត្រ ជម្រៅបីម៉ែត្រ និងបណ្តោយជាច្រើនគីឡូម៉ែត្រ ដែលការជីកព្រែកនោះ គឺត្រូវជីកកាត់ព្រៃតែម្តង។ ការងារជីកព្រែក មានការលំបាកណាស់ តែម្នាក់ៗនៅតែខិតខំធ្វើការ ហើយចាស់ទុំដែលជាអ្នកមូលដ្ឋាននៅទីនោះតែងមានបំណងល្អ និងបានជួយប្រាប់ឲ្យចេះត្រណម កុំឲ្យនិយាយ អ្វីផ្តេសផ្តាស។ ហេតុនេះហើយ អ្នកដែលធ្វើការងារជីកប្រឡាយនៅទីនោះ តែងបានសុខជាហូរហែរហូតមក។ ចំណែកខាងក្រុមបុរសៗមួយចំនួនដែលមកជីកព្រែកដែរ ដែលមាត់រអិលនិយាយច្រើន ពេលឃើញមានផ្គរលាន់ ឬផ្លេកបន្ទោរព្រាកៗលើមេឃ ក៏និយាយលេងសើចថា នរណាកេះដែកកេះទៀតហើយ និងបាននិយាយពាក្យកំប្លុកកំប្លែងមួយចំនួន បានជួបនឹងគ្រោះរន្ទះបាញ់ស្លាប់មួយពីរមិនសូវលោះថ្ងៃឡើយ។

ឪពុកម្តាយខ្ញុំ បានរស់នៅបែកគ្នាជិតមួយឆ្នាំ ចាប់ពីចុងឆ្នាំ១៩៧៧ គឺពេលមានការវាយលុកលុយពីសំណាក់កងទ័ពវៀតណាមចូលមក ម្តាយខ្ញុំបានស្នាក់នៅចន្ទ្រា រហូតដល់ឆ្នាំ១៩៧៨ ទើបបានជួបគ្នាវិញ គឺពេលដែលខ្មែរក្រហមបានធ្វើការជម្លៀសឲ្យគាត់ទៅរស់នៅម្តុំឃុំជ្រៃ ខេត្តព្រៃវែង។ ម្តាយខ្ញុំនៅតែរម្លឹករឿងរ៉ាវរបស់ឪពុកគាត់ជាញឹកញាប់ថា តាំងពីនៅក្មេងម៉្លេះ តារបស់ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយលេងសើចច្រើនទេ កម្រមានអ្នកណាហ៊ានវាយធ្វើបាប ឬលេងសើចជាមួយគាត់ណាស់ ព្រោះគាត់ប្រកាន់ច្រើន រហូតដល់ពេលគាត់ចូលវ័យជំទង់ គាត់ចង់ចេះវិជ្ជាគុនទុកការពារខ្លួន។ គាត់ខិតខំព្យាយាម ហាត់រៀនណាស់ តែការខិតខំព្យាយាមរបស់គាត់មិនទាន់ពូកែល្មមឲ្យគាត់ពេញចិត្តទេ។ ពេលចូលដល់វ័យកម្លោះ គាត់បានលួចយកក្របីឡើងកមួយនឹម យកទៅលក់ ដើម្បីមានលទ្ធភាពទៅទីឆ្ងាយ ដូចជាខេត្តបាត់ដំបងជាដើមដើម្បីធ្វើការហាត់រៀនបន្ថែមទៀត​ រហូតដល់ការហាត់រៀនរបស់គាត់បានសម្រេចលទ្ធផលល្មមសមនឹងចិត្តរបស់គាត់។ គាត់ថែមទាំងចេះផ្សំថ្នាំខ្មែរព្យាបាលអ្នកជំងឺ ដោយមិនកំណត់ទាមទារប្រាក់ពីអ្នកជំងឺប៉ុណ្ណេះ ឬប៉ុណ្ណោះឡើយ តែបើអ្នកជំងឺនិយាយថាឲ្យប្រាក់ច្រើន តែដល់ពេលព្យាបាលហើយឲ្យប្រាក់មិនគ្រប់ ឬពេលអ្នកជំងឺមិនឲ្យម្តងៗ ក្នុងខ្លួនរបស់តារបស់ខ្ញុំតែងធ្វើទុក្ខលំបាកជានិច្ច។ ពេលខ្លះគាត់វាយ ដាល់ផ្ទះស្ទើរតែរលំផ្ទះផងក៏មាន។

នៅចុងឆ្នាំ១៩៧៧ ដែលកងទ័ពវៀតណាមវាយបណ្តេញយោធាខ្មែរក្រហមមកជិតមកដល់ទីរួមខេត្តស្វាយរៀង កងទ័ពវៀតណាមបានកៀរប្រជាជនខ្មែរជាច្រើននាក់ត្រឡប់ទៅប្រទេសវៀតណាមជាមួយដែរ។ តែសំណាងល្អ ដែលគ្រួសារខ្ញុំបានរួចខ្លួនស្ទើរគ្រប់គ្នា។ ជីតាខ្ញុំបានក្រាញមិនព្រមឲ្យទ័ពវៀតណាមកៀរយកទៅជាមួយទេ គាត់បានចូលទៅបន្លំក្នុងហ្វូងគោ ក្របី ដេញចាប់យកគោ ក្របីរបស់គាត់យកមកភូមិវិញ ដោយក្នុងចិត្តគិតថា ស្រុកទេសមានសន្តិភាព លែងកើតសង្រ្គាម គ្មានខ្មែរក្រហមណាមកទៀតទេ។ មានអ្នកចេះនិយាយវៀតណាម បានសួរទ័ពវៀតណាម ហើយទ័ពវៀតណាមបានប្រាប់ថា កងទ័ពខ្លួនអាចដកថយទៅស្រុកវិញ ហើយក្រុមខ្មែរក្រហមអាចនឹងមកទៀត តែតាខ្ញុំមិនព្រមជឿគេទេ។ ដូចដែលទ័ពវៀតណាមបាននិយាយប្រាប់មែន បន្ទាប់ពីទ័ពវៀតណាមបានដកទៅសុ្រកវិញតាមការចរចាបានមួយថ្ងៃ ខ្មែរក្រហមបានចូលមកវិញពេញភូមិស្រុក គឺនៅពេលនោះហើយ ដែលជីតាខ្ញុំភ្ញាក់ខ្លួន ហើយគាត់អត់ហូបបាយរយៈពេលពីរបីថ្ងៃដោយសារកំហុសរបស់គាត់។ មិនយូរប៉ុន្មាន ខ្មែរក្រហម​ បានមកប្រមូលយកតា និងចាសៗជាច្រើននៅភូមិក្បែរទីរួមខេត្ត យកទៅ ហើយបានបាត់ខ្លួនរហូតមក។

បន្ទាប់ពីខ្មែរក្រហមជម្លៀសអ្នកស្រុកចន្ទ្រាទៅឃុំជ្រៃ ខេត្តព្រៃវែង បានជាងពីរខែ ខ្មែរក្រហមក៏បានបញ្ជាឲ្យជម្លៀសបន្តទៅកន្លែងឆ្ងាយទៀត ដែលការជម្លៀសពីដំបូង ពីម្តុំជ្រៃទៅដល់កំពង់ចម្លងអ្នកលឿងដោយថ្មើរជើង។ ចំណែកយាយខាងឪពុកដែលមកមុនជាមួយ​មីង ត្រូវបានកត់ឈ្មោះ​ចូលក្នុងបញ្ជីសៀវភៅធំរួចហើយ ហើយឲ្យអ្នកមានគ្រួសារមកមុននោះទៅនៅសហករណ៍ពោធិ៍សាត់ និងបាត់ដំបង ខុសពីកន្លែងសហករណ៍ដែលឪពុកម្តាយអ៊ំខ្ញុំមកដល់ក្រោយ ប៉ុន្តែខ្មែរក្រហមប្រគល់សិទ្ធឲ្យយាយខាងឪពុកខ្ញុំតែម្នាក់គត់ឲ្យទៅនៅសហករណ៍ខាងមីងខ្ញុំក៏បាន ខាងឪពុកនិងអ៊ំខ្ញុំក៏បាន។ កាលនោះ យាយដើរទៅមកៗ មិនចង់ដាច់ចិត្តពីកូនមួយណាទេ នៅពេលព្រឹករៀបចេញកាណូតពីកំពង់ចម្លងអ្នកលឿង  យាយរលីងរលោងទឹកភ្នែកដើរចុះដើរឡើងជាច្រើនដង។ អ៊ំប្រុសខាងឪពុកខ្ញុំបា្រប់ថា យាយឯងតែហ៊ានទៅតាមកូនស្រី​ ច្បាស់ជាទឹកភ្នែកដល់ក្បាលជង្គង់មិនខាន ពេលមានអាសន្នអន់ក្រអី កូនស្រីមិនអាចជួយយកអាសាបានឡើយ។ យាយដឹងរឿងនេះ ប៉ុន្តែមិនដាច់ចិត្តពីកូនស្រីដែលគ្នាទើបនឹងមានកូនខ្ចីផង ក៏សម្រេចចិត្តទៅតាមកូនស្រីទាំងមិនសមនឹងបំណងដែលចង់សុំអង្គការឲ្យអនុញ្ញាតបានរស់នៅជួបជុំកូនចៅទាំងអស់ក្នុងសហករណ៍តែមួយ។ ចាប់ពីពេលនោះមក ក៏បាត់ដំណឹងយាយ និងមីងខាងឪពុករហូត។

ដំណើរចេញតាមកប៉ាល់ពីអ្នកលឿងតាំងពីព្រឹករហូតដល់យប់ ទើប​មកដល់ច្បារអំពៅ បន្ទាប់ពីអង្គការចែកបាយ និងបញ្ចាំងកុនឲ្យមើលចប់មួយរឿង ក៏ប្រញាប់ឲ្យប្រជាជនស្រូតឡើងជិះរថយន្តក្រុងធំៗបើកសំដៅមកស្ថានីយ៍រថភ្លើងទាំងយប់បន្តដំណើររហូតដល់ភ្លឺ ទើបមកដល់វាលមួយម្តុំស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលនោះ មានអ្នកគ្រប់គ្រងពីរបីនាក់មករង់ចាំរួចជាស្រេច ហើយបានយកបញ្ជីឈ្មោះមកអាន​ និងបានទទួលយកប្រជាជនទៅតាមកន្លែងរៀងៗខ្លួន។ ចំណែកឪពុកម្តាយខ្ញុំត្រូវទៅហួសពីទីនេះទៅដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង គឺសហករណ៍ “ចាហួយ”។

ចាប់ពីចុងឆ្នាំ១៩៧៨ នៅសហករណ៍ចាហួយនេះ ឪពុកម្តាយខ្ញុំ ត្រូវបានចាត់ឲ្យធ្វើការនៅកន្លែងផ្សេងៗគ្នា គឺឪពុកខ្ញុំត្រូវទៅធ្វើការខាងកាប់ដងកណ្តប់យកមកក្រងធ្វើស្លឹកសម្រាប់ប្រក់ដំបូងផ្ទះ និងដើររកអុសនៅព្រៃជិតៗសហករណ៍ ហើយគាត់បានទទួលរបបអាហារជាបបរឈ្មោលហូបជាមួយនឹងសម្ល។ ចំណែកម្តាយខ្ញុំវិញ ត្រូវច្រូតស្រូវរហូតដល់យប់ ហើយត្រូវដើរប្រមូលកណ្តាប់ស្រូវដែលច្រូតបានយកទៅឲ្យអ្នកផ្សេងទៀតបោក រួចហើយត្រូវប្រមូលផលស្រូវដែលបោកបែនហើយច្រកចូលក្នុងការុងពណ៌ស ក្នុងមួយការុងទម្ងន់ប្រហែលម្ភៃគីឡូក្រាម។ ពេលច្រករួចហើយ គាត់ត្រូវប្រញ៉ាប់ទូលការុងស្រូវទាំងអស់នោះ យកទៅដាក់ក្នុងជង្រុកកណ្តាលព្រៃដែលមានចម្ងាយប្រហែលជាងដប់គីឡូម៉ែត្រ ដោយក្នុងមួយថ្ងៃទួលឲ្យបានពីរការរ៉ុង (បួនត្រឡប់)។  ការណ៍ដែលជញ្ជូនស្រូវយកទៅដាក់ក្នុងជង្រុកកណ្តាលព្រៃនោះ មានផ្លូវមួយត្រូវបានហាមមិនឲ្យដើរកាត ឬដើរក្បែរ។ មានពេលមួយ ដោយអស់កម្លាំងខ្លាំង ម្តាយខ្ញុំក៏បានសម្រាកជ្រុលពេល។ ដើម្បីស្រូតដំណើរឲ្យលឿនទាន់ពេលវេលា គាត់មិនដើរផ្លូវវាងទេ គឺគាត់ដើរផ្លូវកាត់ដែលគេហាមមិនឲ្យដើរ គឺដើរតាមភ្លឺស្រែមានប្រឡាយនៅក្បែរៗស្រែ និងមានរណ្តៅរាក់ៗ ដែលពេលនោះគាត់បានឃើញសាកសពបួនដប់នាក់ដែលទើបនឹងសម្លាប់ហើយថ្មីៗ។ ក្នុងចំណោមសាកសពទាំងនោះ មានខ្លះបង់កក្រមាពណ៌ខៀវ ដែលអង្គការទើបនឹងចែកឲ្យប៉ុន្មានថ្ងៃមុននឹងយកមកសម្លាប់នេះ។ មិនខុសគ្នាទេ មនុស្សភាគច្រើនដែលអង្គការចែកក្រមាពណ៌ខៀវឲ្យ ត្រូវអង្គការយកទៅសម្លាប់ទាំងគ្រួសារៗ ហើយបើតាមដឹងពីអ្នកមូលដ្ឋានដែលមានចិត្តល្អមួយចំនួន បាននិយាយប្រាប់ថា គាត់អាណិតបងប្អូនខាងភូមិភាគបូព៌ា ដែល​អង្គការជម្លៀសយកមកទីនេះណាស់ តាមគម្រោងរបស់អង្គការ គឺសម្លាប់ចោលទាំងអស់ តែជាដំបូងគេទុកកម្លាំងប្រើការសិន ហើយបើមានផែនការឲ្យសម្លាប់ គឺត្រូវសម្លាប់ក្នុងមូយថ្ងៃចំនួនប្រាំគ្រួសារ។

មានពេលមួយនោះ ម្តាយខ្ញុំបានត្រឡប់មកពីងូតទឹកវិញ ពួកឈ្លបនៅសហករណ៍ក្បែរនោះ ដើរមកផឹកស៊ី បាននិយាយប្រាប់ម្តាយខ្ញុំថា ខិតខំប្រឹងប្រែងធ្វើការទៅ ក្រែងមានភ័ព្វសំណាងល្អ មានគេមកជួយរំដោះ និងមានភ័ព្វសំណាង បានវិលត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ។ បន្ទាប់មក កងឈ្លបក៏ចង់ស្នើសុំយកម្តាយខ្ញុំ និងគី្នគ្នាគាត់ពីរបីនាក់ទៀតដែលធាត់ៗ មានសម្បុរសៗ យកទៅកន្លែងរបស់ខ្លួន តែត្រូវបានប្រធានរបស់ម្តាយខ្ញុំដែលមានចិត្តល្អជួយដោះស្រាយ ដោយបាននិយាយត្អូញត្អែរថា គ្មានសល់កម្លាំងច្រើនទុកសម្រាប់ធ្វើការទេ នៅសល់តែប៉ុណ្ណឹង សូមអធ្យាស្រ័យ មិនអាចឲ្យបានទេ។

ម្តាយខ្ញុំរស់នៅក្នុងសហករណ៍បាត់ដំបងបានរយៈពេលប្រហែលប្រាំខែ សភាពការណ៍កាន់តែច្របូលច្របល់ ដោយកងទ័ពវៀតណាម និងកងទ័ពខ្មែរ (ខាង ហេង សំរិន, ប៉ែន​ សុវណ្ណ) បានវាយលុកចូលមកពីទិសខាងលិចទីរួមខេត្តបាត់ដំបង គឺវាយចូលមកសហករណ៍កាត់តាមព្រៃ។ ហេតុនេះ ខ្មែរក្រហមទប់ទល់មិនឈ្នះ ក៏ប្រមូលប្រជាជននៅតាមសហករណ៍ផ្សេងៗឲ្យមកជួបជុំគ្នា។ បន្ទាប់មក អង្គការបានចាត់ឲ្យប្រជាជនមួយចំនួនទៅជីករណ្តៅអស់រយៈពេលបីថ្ងៃ ដោយជីកបានជម្រៅតែត្រឹមក្បាលជង្គង់ប៉ុណ្ណោះ ដោយសារដីមានលាយជាមួយថ្ម។ ចំណែកឪពុកខ្ញុំនៅខាងរៀបចំបាយទឹកឲ្យប្រជាជនហូប ឯម្តាយខ្ញុំវិញនៅក្រុមក្រងស្បូវវិញ។ ក្នុងអំឡុងជីករណ្តៅរយៈពេលបីថ្ងៃនោះ បើតាមការឮតៗ គឺដើម្បីធ្វើជីរូបមនុស្ស (សម្លាប់មនុស្សហើយយកមកកប់ក្នុងរណ្តៅនេះ)។ ប៉ុន្តែ ដោយសភាពការណ៍ចលាចល ព្រោះនៅតាមកន្លែងជាច្រើននៅក្បែរៗនោះ មានប្រជាជនជាច្រើនកំពុងភៀសខ្លួនដើរឆ្លងកាត់កន្លែងដែលឪពុកម្តាយខ្ញុំរស់នៅ ពេលនោះម្តាយខ្ញុំក៏បានសួរអ្នកដែលដើរកាត់ ទើបដឹងថា វៀតណាមបានវាយចូលមកបណ្តើរៗហើយ ដោយមានឮស្នូរគ្រាប់កាំភ្លើងជាច្រើនផង។ បន្ទាប់មក ប្រធានរោងបាយ បាននាំប្រជាជនទៅដេកនៅក្នុងព្រៃពីរយប់ លុះព្រឹកឡើងនៅថ្ងៃទីបី ទើបប្រាប់ប្រជាជននៅសហករណ៍ទាំងអស់គ្នាឲ្យរកស្រូវ អង្ករទុកដោះស្រាយហូបរៀងៗខ្លួន ហើយអាចចេញដំណើរទៅកន្លែងផេ្សងៗដែលខ្លួនចង់ទៅបាន។

ឪពុកម្តាយខ្ញុំ​ រួមជាមួយអ្នកនៅក្នុងសហករណ៍ផ្សេងទៀត បានចាកចេញពីសហករណ៍នោះ ដោយធ្វើដំណើរអស់រយៈពេលពីរយប់ពីរថ្ងៃ លុះដល់ព្រឹកថ្ងៃទីបីប្រហែលជាម៉ោង៧-៨ ទាំងអស់គ្នាបានជួបឈ្លបក្មេងៗពីរនាក់នៅក្បែរផ្លូវរថភ្លើង បានលើកកាំភ្លើងបម្រុងនឹងបាញ់សម្លាប់ក្រុមគាត់ តែដោយឃើញប្រជាជនច្រើនកកកុញ និងមានការប្តេជ្ញាចិត្តរបស់ប្រជាជនខ្លះក្នុងចំណោមនោះឲ្យត្រៀមកាំបិត និងពូថៅ ដំបងធ្វើជាអាវុធ ដើម្បីប្រយុទ្ធប្តូរផ្តាច់ជាមួយឈ្លប់ក្មេងៗពីរនាក់នោះក្នុងករណីបាញ់​ ទើបក្មេងឈ្លបទាំងពីរនាក់នោះមិនហ៊ានបាញ់ ហើយបាននិយាយបា្រប់ថា អ្នកទាំងអស់គ្នាមានសំណាងហើយដែលកងទ័ពខ្មែរក្រហមទើបតែដកចេញពីទីនេះកាលពីល្ងាចម៉ិញ។ ឈ្លប់ក្មេងៗទាំងពីរនេះបានប្រាប់ទៀតថា សូមកុំធ្វើដំណើរទៅទិសខាងកើត ព្រោះទ័ពមិនទាន់ដកទេ បើទៅគួរទៅទិសខាងជើងវិញ ព្រោះទ័ពបានដកចេញពីល្ងាចអស់ហើយ។ ប្រជាជនទាំងអស់ ក៏បានធ្វើដំណើរទៅទិសខាងជើងតាមឈ្លបក្មេងៗប្រាប់ គឺបានសុខសប្បាយមែន។ ប៉ុន្តែពេលកំពុងតែធ្វើដំណើរទៅមុខ ដោយការសប្បាយភ្លេចខ្លួន ស្រាប់តែមានមនុស្សម្នាក់រត់មកពីក្រោយ ហើយស្រែកបា្រប់ថា ឲ្យខិតខំបង្កើនល្បឿនឲ្យលឿន ព្រោះឈ្លបក្មេងពីរនាក់នោះ បានទៅប្រមូលគ្នាវានៅសហករណ៍ បានចំនួនប្រហែលសែសិបនាក់កំពុងដេញតាមពីក្រោយ​ និងកៀរប្រជាជនបានមួយកំណាត់ខាងក្រោយបាត់ហើយ។ ឯអ្នកខ្លះទៀតដែលមិនទាន់កៀរបាន ខំរត់យ៉ាងលឿនទៅមុខ និងបានប្រាប់ប្រជាជនដែលនៅខាងមុខឲ្យខំប្រឹងដើរឲ្យលឿនដើម្បីបានរួចផុតទុក្ខភ័យទាំងអស់គ្នា។ ក្នុងពេលរត់នោះ ម្តាយខ្ញុំចាប់ផ្តើមមានផ្ទៃពោះរូបខ្ញុំ បានប្រហែលជាពីរទៅបីខែ គឺចាប់ផ្តើមចាញ់ដំបូងនៅខែច្រូត (ខែមករា ឬខែកុម្ភៈ)។ ម្តាយខ្ញុំធ្វើដំណើរមកដល់សហករណ៍មួយនៅក្បែរនោះដែលមានមនុស្សរស់នៅតិចតួច ហើយបើតាមអ្នករស់នៅទីនោះប្រាប់ថា អ្នកនៅក្នុងសហករណ៍នេះភាគច្រើនគឺកូនកាត់ចិនដែលបានជម្លៀសមកពីភ្នំពេញ ហើយដល់រយៈកាលក្រោយៗមក ដោយមានការធ្វើបាប និងមិនសូវផ្តល់អាហារឲ្យហូបគ្រប់គ្រាន់ធ្វើឲ្យម្នាក់ៗចុះស្គម កើតមានជំងឺ និងដេកដូលស្លាប់នៅក្នុងស្រែជាបន្តបន្ទាប់។ ឪពុកម្តាយខ្ញុំចេះតែធ្វើដំណើរទៅមុខជាបន្តរហូតលែងឃើញក្រុមឈ្លបដេញតាមពីក្រោយ។ ពេលធ្វើដំណើរបន្តបានបន្តិច ក៏បានជួបនឹងអ្នកជិះសេះម្នាក់ដែលជាទាហានស៊ើបការណ៍ រួមជាមួយយោធាខ្មែរ និងកងទ័ពវៀតណាមជាច្រើនបានមកប្រាប់ថា ខ្លួនមករំដោះទេ អ្នកទាំងអស់គ្នាបានសុខសប្បាយហើយ។ និយាយពីអ្នកខ្លះដែលរត់មកជាមួយគ្នាដែលចេះនិយាយវៀតណាម បានសុំថ្នាំពេទ្យពីទ័ពវៀតណាមបានខ្លះៗ ហើយក៏មានអ្នកខ្លះទៀតសុំជិះរថយន្តជាមួយកងទ័ពវៀតណាមមកដល់ភ្នំពេញទៀតក៏មាន។

ការធ្វើដំណើរចេះតែបន្តជាហូរហែ ដោយពេលខ្លះត្រូវដើរតាមបណ្តោយផ្លូវរថភ្លើង ពេលខ្លះត្រូវដើរវាងចូលព្រៃទៀត ទំរាំបានមកដល់ផ្លូវកៅស៊ូ (ផ្លូវជាតិលេខ៥)​ និងបន្តមកទៀត រហូតដល់ទីរួមខេត្តពោធិ៍សាត់ ទើបបានជួបមីងខាងម្តាយ អ៊ំស្រីខាងម្តាយ និងបងជីដូនមូយស្រីពីរនាក់ បងជីដូនមួយប្រុសម្នាក់។ ពេលរស់នៅជាមួយគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ម្តាយមីងខ្ញុំ បានដាំបាយអង្ករសម្រូប ពេលពិសាររួចធ្វើឲ្យយាយខ្ញុំឈឺពោះជារៀងរាល់ថ្ងៃ តាំងពីរាកមួយថ្ងៃម្តង ពីរដង រហូតដល់រាកញាប់ឡើងៗ។ នៅតាមផ្លូវធ្វើដំណើរ ពេលឃើញហាងលក់ថ្នាំ​ គាត់ក៏យកអង្ករទៅដូរយកថ្នាំមកឲ្យយាយលេប តែជំងឺមិនជាសះស្បើយសោះ។ សប្តាហ៍ដំបូង យាយនៅដើរបាន លុះចូលដល់សប្តាហ៍ទីពីរ យាយកាន់តែទន់ទៅៗ ទើបក្រុមគ្រួសារខ្ញុំធ្វើរទេះដាក់យាយហើយរុញរហូតដល់មន្ទីរពេទ្យស្រុកក្រគរ។​ យាយខ្ញុំសម្រាកពេទ្យបានចំនួនបីថ្ងៃ គាត់ក៏បានស្លាប់នៅទីនោះទៅ​ ដោយសាគ្រូពេទ្យមិនយកចិត្តទុកដាក់។ ពេលនោះ អ្នកមានលុយត្រូវបានគ្រូពេទ្យយកចិត្តទុកដាក់សូរនាំ ពិនិត្យ និងផ្តល់ថ្នាំព្យាបាល។ រីឯអ្នកក្រ អត់មានលុយដូចជាយាយខ្ញុំ (លុយកាលនោះសំដៅ មាស ឬវត្ថុមានតម្លៃផ្សេងៗ ដែលអាចដោះដូរបាន) រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យទាំងនោះ មិនសូវមកក្បែរយាយខ្ញុំទេ មួយថ្ងៃជួនកាលមកសួរគាត់តែមួយម៉ាត់ពីរ ក៏ដើរចេញលែងមកមើលរហូត សូម្បីតែថ្នាំមួយគ្រាប់ ក៏មិនបានផ្តល់ឲ្យគាត់ដែរ។

រម្លឹកពីអ៊ំស្រី គូយ ត្រូវបែកពីកូនចៅរហូត ពេលរត់មកខាងវៀតណាមដែលកំពុងរុលចូលមកកាន់តែកៀក ក៏ចំខ្សែត្រៀមរបស់ខ្មែរក្រហមដែលកំពុងត្រៀមពួនស្ទាក់ចាំបាញ់ប្រហារបណ្តាលឲ្យគាត់ជាមួយនឹងប្រជាជនផ្សេងៗទៀត ដែលរត់មកពីទិសជាមួយគ្នាស្លាប់នៅពេលនោះ (នេះតាមការរៀបរាប់ឲ្យដឹងពីបងស្រីជីដូនមួយរបស់ខ្ញុំ ដែលមានអាយុប្រហែលនឹងម្តាយខ្ញុំ)។ ចំណែកអ៊ំប្រុស ផែ វិញ ដែលជាកម្មាភិបាលខ្មែរក្រហមធ្វើការនៅឃុំ និងស្រុក ក៏ត្រូវកម្មាភិបាលដូចគ្នាដែលមានចិត្តច្រណែនដោយឃើញអ៊ំមានប្រជាប្រិយភាពជាង បានរួមគំនិតគ្នាចាប់គាត់យកទៅ ហើយតាំងពីពេលនោះមកមិនបានឃើញគាត់វិលត្រឡប់មកវិញទេ គឺបាត់ខ្លូនរហូត (ឪពុកម្តាយខ្ញុំនៅចាំអ្នកដែលធ្វើបាបអ៊ំ ប៉ុន្តែគាត់មិនចង់រម្លឹករឿងនេះឡើងវិញទេ)។

បន្ទាប់ពីយាយបានស្លាប់នៅក្នុងមន្ទីរពេទ្យក្រគរបានរយៈពេលបីថ្ងៃ ក្រុមគ្រួសារខ្ញុំបានរៀបចំបញ្ចុះសពនៅកន្លែងមួយរួចរាល់ហើយ ក៏បានធ្វើដំណើរបន្តមកទៀត។ ការធ្វើដំណើរលើកនេះ ហាក់បានលឿនជាងកាលពីយាយនៅមានជីវិត។ ឪពុកម្តាយខ្ញុំធ្វើដំណើរបានប្រហែលជាងកន្លះខែ បានមកដល់ខាងត្បួងផ្សារត្រាចម្តុំលង្វែកក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង កងទ័ពវៀតណាមក៏ឲ្យជិះរថយន្តមកភ្នំពេញជាមួយ (ពេលនោះអ្នកបើករថយន្តកងទ័ពវៀតណាមខ្លះ ក៏មិនមានសន្តានចិត្តល្អដែរ ទោះជិះគ្នាតែពីរនាក់ ហើយរថយន្តធំទូលាយយ៉ាងណាក៏ដោយ ក៏មិនខ្ចីមើលអ្នកធ្វើដំណើរដោយថ្មើរ​ជើងតាមផ្លូវ ឬឈប់ហៅឲ្យជិះជាមួយដែរ​ ប្រសិនបើបានរថយន្តកងទ័ពវៀតណាមដែលមានសន្តានចិត្តល្អឲ្យជិះតាំងពីរត់គេចចេញពីខ្មែរក្រហមពីដំបូង ម៉្លេះយាយខ្ញុំនៅមានជីវិតដើម្បីឲ្យចៅៗបានស្គាល់មុខគាត់មិនខាន)។

ជិះរថយន្តទ័ពវៀតណាមបានប្រហែលមួយម៉ោង ក៏មកដល់ភ្នំពេញនៅវេលាថ្ងៃត្រង់ និងបានជួបមីងខាងម្តាយដែលវង្វេងបែកគ្នានៅម្តុំទីរួមខេត្តពោធិ៍សាត់។ បន្ទាប់មកយើងក៏បានរៀបរាប់ប្រាប់ពីដំណឹងយាយស្លាប់ គាត់ក៏ស្រែកទ្រហោយំយ៉ាងខ្លាំង ដោយអាណិតយាយ មិនគូរមានរឿងបែបនេះកើតឡើងឡើយ។ ម្តាយខ្ញុំបានជួបអ៊ំប្រុសប្តីរបស់អ៊ំស្រីខាងម្តាយ និងបងប្អូន​ផ្សេងទៀត ហើយបានទៅរស់នៅជុំគ្នានៅខាងត្បូងពេទ្យធំ (មន្ទីរពេទ្យព្រះកេតុមាលា) បានប្រហែលជាប្រាំមួយខែ រដ្ឋក៏បានដេញឲ្យចេញពីទីនោះដោយប្រាប់ថា ជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ក្រោយមក យើងក៏បានរើទៅរស់នៅខាងជើងផ្សារអូរឫស្សីជាន់ទីមួយ (គឺនៅទីនោះហើយដែលម្តាយខ្ញុំបានផ្តល់កំណើតឲ្យខ្ញុំបាទ អ៊ុក សោភ័ណ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨០ នៅមន្ទីរពេទ្យព្រះអង្គដួង)។ ផ្ទះនៅអូរឫស្សីជាន់ខាងក្រោម រដ្ឋឲ្យអ៊ំប្រុសអ៊ំស្រីរស់នៅ ដោយសារគាត់មានកូន ហើយម៉្យាងអ៊ំប្រុសខិតខំធ្វើការ និងយកចិត្តអ្នកគ្រប់គ្រងនៅទីនោះខ្លាំង ទើបគេព្រមឲ្យផ្ទះនៅ។ ចំណែកឪពុកម្តាយខ្ញុំ អ្នកគ្រប់គ្រងនៅទីនោះមិនអនុញ្ញាតឲ្យរស់នៅទេ។ ដោយនៅជាន់ទីមួយខាងលើ មានចោរចូលលួចគាស់ញឹកញាប់ពេក អ៊ំប្រុសក៏បានប្តូរផ្ទះទៅរស់នៅខាងកើតឃ្លាំងរំសេវវិញ។ រស់នៅខាងកើតឃ្លាំងរំសេវបានប្រហែលជិតពីរឆ្នាំ ម្តាយខ្ញុំក៏បានផ្តល់កំណើតដល់ប្អូនស្រីរបស់ខ្ញុំម្នាក់ទៀតឈ្មោះ អ៊ុក ច័ន្ទសិរីរដ្ឋា គឺកើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨១។ បន្ទាប់មកទៀត យើងក៏បានផ្លាស់ទៅរស់នៅម្តុំដេអិន ក្បែរម្តាយមីង និងប្តីរបស់គាត់ធ្វើជាទាហាន។ ប្រហែលជាប្រាំខែក្រោយមក ម្តាយមីងខ្ញុំ បានផ្លាស់ប្តូរទៅរស់នៅឯខេត្តកំពង់ស្ពឺវិញ ពេលនោះ ឪពុកខ្ញុំក៏បានសុំផ្ទះអតីតសណ្ឋាគារហាវៃខាងកើតផ្សារធំថ្មី ដើម្បីស្នាក់នៅ ព្រោះកន្លែងធ្វើការរបស់គាត់នៅក្បែរទីនេះដែរ (ឪពុកខ្ញុំបានចូលធ្វើការនៅក្នុងក្រសួងពាណិជ្ជកម្ម តាំងពីចូលដល់ភ្នំពេញដំបូងក្នុងខែមិថុនា ឆ្នាំ១៩៧៩​ ម៉្លេះ)។ រដ្ឋក៏បានអនុញ្ញាតឲ្យផ្ទះដែលពោរពេញដោយសម្រាមនោះនៅ (ផ្ទះនេះហើយគឺជាទីកន្លែងដែលបានផ្តល់កំណើតដល់ប្អូនប្រុសពៅរបស់ខ្ញុំឈ្មោះ អ៊ុក សេរីវុឌ្ឍី កើតថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ១៩៨៤)។

ចាប់តាំងពីឆ្នាំ១៩៨២​ រហូតដល់ឆ្នាំ២០០៥ គ្រួសាររបស់ខ្ញុំ ត្រូវបានផ្លាស់ប្តូរកន្លែងស្នាក់នៅជាបន្តបន្ទាប់ ជាច្រើនកន្លែងគឺ ឆ្នាំ១៩៨២ នៅខាងកើតផ្សារធំថ្មី ឆ្នាំ១៩៩២-៩៦ នៅផ្សារស្លឹក ក្បែរទូតអាមេរិកចាស់ ពីឆ្នាំ១៩៩៦-៩៩ នៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពីឆ្នាំ១៩៩៩-២០០៥ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មូញ ខណ្ឌឫស្សីកែវ រហូតមកដល់សព្វថ្ងៃរស់នៅភូមិដីថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាច់ញាតិទាំងខាងឪពុក ទាំងខាងម្តាយ យ៉ាងតិច១២នាក់ (អាចមានចំនួនច្រើនជាងនេះ ពីរឬបីដង) បានស្លាប់ដោយអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានកាន់អំណាចពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ការរស់នៅក្នុងរបបខ្មែរក្រហម គ្រួសារឪពុកម្តាយខ្ញុំ ក៏ដូចជាគ្រួសារខ្មែរផ្សេងៗទៀតដែរ មានសេចក្តីភ័យខ្លាចកាន់តែខ្លាំង នៅពេលដែលការជម្លៀសបានធ្វើឡើងរហូតទាល់តែគាត់ទៅកន្លែងផ្សេងៗ និងកាន់តែឆ្ងាយទៅៗ។​ ការព្រួយបារម្ភបង្ហាញកាន់តែច្បាស់ នៅពេលឃើញរួបភាពផ្ទាល់ ការស្លាប់កាន់តែច្រើន មិនថាការយកទៅរៀនសូត្រ ការបាត់ខ្លួនរហូតមិនឃើញវិលត្រឡប់មកវិញជាដើម។ ការរស់មួយថ្ងៃសម្រាប់មួយថ្ងៃ ទោះខំធ្វើការរហូតដល់ម៉ោងដប់យប់សម្រាក ក៏មិនប្រាដកថាអាចរួចខ្លួនឡើយ ជួនណាអាចមានការមកហៅ ឬចាប់ចង ភ្ជង់យកទៅទាំងយប់ទៀតក៏មាន។ របស់តិចតួចដែលខំចិញ្ចឹម ខំដាំដុះបាន ទោះឃ្លានយ៉ាងណាក៏គ្មានសិទ្ធិហូបរបស់ខ្លួនឯងឡើយ គឺត្រូវប្រមូលយកទៅដាក់រួមទាំងអស់។ មាន់ ទា ត្រី ដំឡូង បើចង់ហូបខ្លាំង ជៀសមិនរួចពីត្រូវរៀនធ្វើចោរ រៀនលួចទេ​ ហើយបើចង់បានម៉ើមដំឡូងហូប ត្រូវគាស់យ៉ាងណាកុំឲ្យស្រពោនងាប់ដើម មាន់អាចស្ងោក្នុងកំសៀវហូបបាននៅពេលយប់ស្ងាត់ កុំឲ្យកងឈ្លបដឹងឲ្យសោះ បើមិនចង់មានទុក្ខភ័យដល់ខ្លួន។ ក្រមាពណ៌ខៀវដែលអង្គការចែកឲ្យប្រជាជនណាហើយ គឺត្រូវស្លាប់ទាំងអស់ អ្នកដែលអាចនៅមានជីវិតរស់គឺមានតិចតួចណាស់។ ឪពុកខ្ញុំផ្ទាល់ក៏ទទួលបានក្រមាពណ៌ខៀវនេះដែរ គាត់ធ្លាប់បានឃើញគំរូអ្នកមុនជាច្រើនដែលបានស្លាប់ដោយបានក្រមាពណ៌ខៀវនេះ ធ្វើឲ្យគាត់កាន់តែមានការប្រយ័ត្នប្រយែងទ្វេរឡើង កាន់តែខិតខំធ្វើការដើម្បីយកចិត្តខ្មែរក្រហម ហើយក្រមានោះគាត់ឧស្សាហ៍ប្រើវិធីផ្សេងៗដើម្បីធ្វើឲ្យវាប្រែពណ៌ខុសពីខៀវ ខុសពីរូបភាពដើម​។ សូម្បីអ្នកមូលដ្ឋានក៏មិនរាប់ថា បានសុខទាំងអស់ដែរ មានអ្នកខ្លះដែលក្រុមអង្គការថ្នាក់លើៗមានការសង្ស័យ មិនទុកចិត្តរឿងអ្វីមួយ រាប់ទាំងអ្នកមានសមានចិត្តល្អជាមួយប្រជាជនថ្មី ក៏មិនសូវជារួចខ្លួនដែរ។ មានខ្លះត្រូ​វជម្លៀសចេញពីស្រុកភូមិ មកជាមួយអ្នកថ្មីក៏មាន ហើយបាត់ខ្លួននៅមូលដ្ឋានរបស់ខ្លួនផ្ទាល់ក៏មានដែរ។

ខ្ញុំបាទជាសាច់ញាតិម្នាក់របស់ជងរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលរូបខ្ញុំបាទផ្ទាល់មិនបានកើតទាន់ហេតុការណ៍ក្នុងរបបហ្នឹងមែន ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍នឹងរឿងរ៉ាវប្រវត្តិសាស្ត្រនេះជាខ្លាំង ជាពិសេសរឿងពិតក្នុងរបបខ្មែរក្រហម។ តាំងពីក្មេងៗមកម៉្លេះ ចាប់ពីរៀននៅសាលាបឋមសិក្សា ខ្ញុំបានដឹងរឿងនេះពីឪពុកម្តាយជាបណ្តើរៗ រួមទាំងដឹងពីប្រភពផ្សេងៗ មានសាច់ញាតិ អ្នកជិតខាង ឯកសារជាច្រើនដែលមាននៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន។

ជាទីបញ្ចប់ ខ្ញុំសូមសំណូមពរដល់បងប្អូន កូនក្មូយ ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវចំណេះដឹងផ្សេងៗឲ្យបានច្រើន គួបផ្សំជាមួយនឹងការមានសីលធម៌ល្អឲ្យបានគ្រប់ពេលវេលា ដើម្បីបានក្លាយខ្លួនទៅជាពលរដ្ឋល្អ ហើយរួមគ្នាបញ្ជៀសនូវគ្រោះមហន្តរាយធំៗដល់ប្រទេសជាតិយើង និងរួមគ្នាពាំនាំយកមកវិញនូវសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពពិតប្រាកដមូយដល់ប្រទេសជាតិរបស់យើង៕

I am searching for my relatives who disappeared during the Khmer Rouge

I am writing to you with a request.  It may seem like a strange request.  Therefore, first I will provide a little background information.

I was in Phnom Penh, Cambodia in 1970.  I was 20 years old at that time.  I had a military draft deferment due to childhood health problems which is why I was not drafted into the US military and sent to Viet Nam like the rest of my out-of-school male friends at that time.

Consequently, I took advantage of my situation and went on a “backpacking” trip around the world.  After traveling in Europe and North Africa for a few months I ended up in SE Asia.  While traveling in Thailand I met a Thai school teacher who suggested I also visit Cambodia.  She had friends in Cambodia, Vanny and Kanya, who were teaching english to children at a school in Phnom Penh.  They were sharing a living space there too.

To keep this short, I will just say that I ended up in Phnom Penh living with Vanny and Kanya for awhile in 1970.  We became close friends.  There were many strange and intense but also interesting things going on in and around Phnom Penh that year.  I went with Vanny when she was teaching her classes.  I loved the people there.  I met many of her friends.  I went to a beautiful wedding.  Vanny taught me about Cambodian history and current politics.  We walked everywhere and talked all of the time.  That spring Prince Sihanouk had been removed from power and Prime Minister Lon Nol had invoked emergency powers becoming the effective head of state.  Occasionally a body could be seen floating down the Mekong River.  The word on the street was that the Khmer were advancing into some areas closer to the city.  Consequently, people were often nervous and there was a feel of some underlying fear and anxiety.

I often went to the daily military briefings that were being held in an upstairs room at a local hotel in order to determine if it was safe to continue staying in Phnom Penh.  Generally those who attended the meetings were government officials and military people.   There were also a handful of international journalists who attended those meetings.  One day when the fighting between Lon Nol’s troops and the Khmer intensified unexpectedly close to the city the military issued a warning: “either leave Cambodia immediately or stay and potentially not be able to leave”.  Sadly, I left Phnom Penh.  For the next few months I tried to stay in touch with Vanny.  Miraculously, some of our letters managed to get through.  I received two of her letters.

Now, almost 50 years later and after much searching, I was able to find Vanny’s letters.  I have attached them below so that you can read them.

These letters are personal.  It is emotional and very sad for me to read them now.   However, I’m not overly shy about sharing them.  I hope that by sharing them with you, especially so that you can see the original contact information, eventually a new pathway of understanding into what happened to them might occur.  The news I received back home in the US about Cambodia during the mid-1970s was mostly about the large amount of bloodshed and chaos.  With that news my hope for their survival diminished.  However, my strong desire to know what happened to Vanny and Kanya still persists.

Is there any way your organization can help me either locate her or at least find out her status?  If not, do you know of an organization in Cambodia doing this kind of work who could help me with this search?  I will be traveling to Phnom Penh on November 5th.

Thank you!
Jan Wagner

Hello,
I am in search of my mother’s parents who have been separated from
her after ’79-’80.

Choun Chan Sovanna was born in Takeo in ~1953 (age 65) and Chao Chan
was born in Châu ??c (before Vietnam, this was in Cambodia) in ~1945
(age 73). My mom was born Takeo in 1969. They had 4 children together.

Before the Pol Pot regime, mom’s family lived in Takeo. They left
Takeo to Phnom Penh but then moved to Banteay Meanchey province,
more precisely Preah Netr Preah district because the regime. After
Pol Pot, mom was in the Svay Sisophon Hospital, known in Serei
Saophoan today. Mom lost contact with her parents in ~1979-1980, and
only her mother knows that my mom’s brother and her 2 sisters died
because of the Pol Pot regime. My mom said that she has met a man
that met her father in Svay Sisophon/Serei Saophoan to bring him to
Phnom Penh back and forth, around the end of 1979-1980. The last
time they’ve met was in Battambang.

I have attached their pictures my mother has kept of them. I have
also included a picture of my mother and me, because we all look
similar to my grandmother. I am in Phnom Penh until the 14th of
January. I can come visit your headquarters also.

You may call me at 077 486 503 or reply to this email.
Thank you

https://www.instagram.com/mayleekeo
skype : maylee.keo facetime : mayleekeo@live.com whatsapp : +855 077 486 503

1) My name is Monica Tran, living in Paris, aged 32 (email address is monicatran@hotmail.fr) and I am looking for my lost uncle (that I have never met) but I would like to help my grand father (now 85 years old) to know what happened to his 2nd son
2) Tran Can (my grand father) and Tran Kieu Ngo (my grand mother, she passed away 15 years ago) had 4 kids when in Cambodia :my father, my uncle (who we are looking for), my aunt and my youngest uncle (all on the picture I sent you earlier)
3)After having been evacuated out of Phnom Penh, my family had to walk around 40 days and arrived in Vietnam where my grand mother had some relatives.
4) My uncle was in “Salomko” the day the Khmer rouge arrived while the rest of my family was in Phnom Penh. My family had to leave the city but never knew what happened to their son as they where not together the time when the Khmer rouge arrived.

I am hoping in my dreams that we could at least know what happened to him. This loss has been a real pain to my family (like many many other families). To be honest a crazy dream would be that he is still alive somewhere….
So I am hoping that this message could help in our searching.

I have attached two family pictures one in Cambodia and one in Paris (I am right next to the bride, it was 10 years ago but I do believe this is a fairly good representation of our family).

Many thanks again for your support!!

Let me know if you need anything else
Monica

Hi Youk,
I really appreciate the offer.
My friend whom has been back have lots of friends and will stay with them. However, just in case I will take your offer.
Your BIO was breathtaking, and impressive – congratulations!
I will try to connect with Sam. Do let him know that he will be expecting a call from me.

Brief about me, my story and long lost family – On April 13, 1975 I was about 15 years old. I left Cambodia with a family friend of mine whom his father was working for an American Embassy in Phnom Penh. I am the oldest of five reside in Tauk Kauk the corner of Mao Tse Tung Bl (about 1/4 mile from Soviet Bl) and the Railroad track just before the round-about bottom of the hill. There are several universities across from my home.

We landed in Utapao Thailand border where we stayed on camp grounds for two months before we got sponsorship then came to the San Onofre CA/US. We stayed there for about a month then moved on to Washington DC. We then moved to Florida living in the City of Lake Mary Florida (Central Florida) since 1996.

unFather name is Ros Houn – DOB 1933

Mother name is Anh So Hun – DOB 1939
Siblings:
Ros Bonnara – Sister
Ros Bonna – Sister
Ros Bonne -Brother
Ros Bonnrathana – Brother

At the time, my Grandmother was living with my cousin whom was married at the time and have two children. They were living next door to me. I have various Aunts and Uncles throughout the city of Phnom Penh. One of my cousins was a movie star, two other cousins were a Apsara dancers for the Kingdom of Cambodia.

Nearly 43 years that I have no contact with family members but I have always had hope that one day I would meet them again. I am planning on making a visit in the early of 2019. If you have any information of the above mentioned please write, email or call anytime of the day.
Here is my information.

Address:
689 Manderley Run
Lake Mary Fl 32746
Email; thequietracer@gmail.com

Phone: 407-701-6824

Thank you.

On Sun, Jul 8, 2018 at 7:08 AM Youk Chhang <dccam@online.com.kh> wrote:

Dear Rith:

Here is Sam’s phone number: 727-259-4246. You should call him.
FB: Sam Sarim

I have a sister living in MD. My niece and her kids are coming to Cambodia again next week for the summer.
I am here and you should not be afraid to come over. I can even pick you up from the airport and give you a tour in Tauk Kauk. There is a very nice and simple boutique hotel near my office, you should book it when you come. It is easy to communicate with me in case you need any helps. It is just across the street from my office.
http://safran-phnompenh.com

Today if you can, please write down your memory of Taul Kauk. I can publish it on a local press and our networks. Please also tell the readers that you are looking for your relatives. Write it in English and I will translate it into Khmer for you.

Regards,

Youk

From: Ross Bonar
Sent: Sunday, July 08, 2018 5:56 PM
To: Youk Chhang
Cc: Sam Sarim
Subject: Re: Long lost family – help please!

Please call me Rit.

I don’t recall names, places, movie stars….after 43 years…my Khmer speaking also getting away from me due to not knowing nor socializing with many Cambodians to practicing Khmer. Although, it will come back…

As we left in 75’ we landed in Otapao (?) Thai border. We camped there for about two months and received sponsor then routed to LA. Our sponsor brought us to DC/Virginia where we lived most of the last 43 years. My sponsor whom was working for the Navy at the American Embassy in Cambodia. I was adopted in 76’. He is here in FL, city of Winter Park.

Mr. Youk, what part of FL does Sam live?

You may be wondering why I haven’t been back to Cambodia. There are many reasons. I am now having my own family and responsibilities. My best friend is in DC, so we make regular visits and celebrating Khmer new year in MD. He’s been back and know many people and places. Every year we talked about going, but I will only go with him…this coming 2019 is looking very promising.

Thanks,
Rit

On Jul 8, 2018, at 6:33 AM, Youk Chhang <dccam@online.com.kh> wrote:

Dear Bonar:

Sam and I were living in refugee camp (Khao-I-Dang) in mid 1980s. I was later sent to the Philippines before arriving in the US.

My house in Taul Kauk is right behind Peou Um’s primary school – few houses away from the house of movie star, Nop Nem and Kim Nova.

You have now found your neighbor — me! Hope to see you in Phnom Penh soon.

Regards,

Youk

From: Ross Bonar
Sent: Sunday, July 08, 2018 5:26 PM
To: Youk Chhang
Cc: Sam Sarim
Subject: Re: Long lost family – help please!

Mr. Youk,

You have no idea how great full I am to see your email replied sitting in my inbox and to know you were living in the same city as I was and as well as your friend Sam I am extremely happy and hopeful that one day I will see my family again with your help.

Our home located at the corner of the main road and the railroad track about a mile or less from the AMC car Corp. if I recalled correctly, also adjacent to the University. I recalled the road after the RR track, it elevated down.

For many years I have made many attempts to find my family but this is the first time anyone has ever written back – I have never given up hope. Since April 13, 1975 there has been no contact or heard from any member of my family or friends nor have been back to Cambodia. I have a family here now, two kids on their own and a Grandfather (first grand Son). My wife Cara whom is not well and I are living in the City of Lake Mary (32746) for over 22 years.

I am extremely happy with your reply, hoping to meet you and Sam.

I can see light at the end of the tunnel – Someday I will see my family again.

Thank you,
Rit
407-701-6824

On Jul 8, 2018, at 1:59 AM, Youk Chhang <dccam@online.com.kh> wrote:

Dear Bonar:

My name is Youk Chhang. I am the Director of Documentation Center of Cambodia.

My team and I will search for the info in regard to your family and will keep you posted.

I would like you to know that I also lived in Taul Kauk before 1975. I was born in 1961. I am few younger than you. In Taul Kauk, I went to Lycee Indra Devi. My family in 1975 was evacuated by the Khmer Rouge to Battambang. I later made my way to the US after the KR collapsed in 1979. I live in Texas but working in Cambodia bringing all these Khmer Rouge leaders to court.

I have a friend in Florida. His name is Sam – known as Long. Here is his email: samsarim@gmail.com. I cc him above. He comes to Cambodia often and just in case you are here on the same time, we all should meet. I believed Long also lived in Taul Kauk

All the best,

Youk Chhang
http://d.dccam.org/Brief_Biography_of_Youk_Chhang.pdf

From: Ross Bonar
Sent: Sunday, July 08, 2018 1:06 AM
To: dccam@online.com.kh
Cc: thequietracer@gmail.com
Subject: Long lost family – help please!

Hi,

I know it will be an extremely tiny chance that my email will be read. I plead to please read and please help me finding my family.

On April 13, 1975 I was about 15 years old. I left the country with my close friend family whom at the time was working for an American Embassy. My father knew the situation with Cambodia at the time and sent me away (I’m the oldest of five children). I left thinking that I was taking a vacation to Bangkok, obviously I and my friend family didn’t know until we landed in Thailand camping ground. Long story short, I am now reside in the US state of Florida since 1975.

I have plan of visiting this coming 2019.

Below is the information of me and my family:

1. We lived in Pham Penh, city of Toul Kauk
2. My name is Ros Bonnarith – date of birth February 10, 1959
Father name is Ros houn – dob 1933
Mother name is Anh So Hun – dob 1939
Siblings:
Ros Bonnara – female
Ros Bonna – female
Ros Bonne -male
Ros Bonnrathana – male

Please – anything you can would be greatly appreciated.

Thanks,
Ross aka Ros
Bonnarith am a Bonar
Tel: 407-701-6824

Best,
R.

I am so sorry I did not reply. I finally mustered up the courage to ask my mom and aunt more details. Gathering details is limited as my family is Teochew Chinese and not very familiar with Cambodian geography.

Here is the information I know:

My mom’s last name is 張. She is looking for her father, 2 brothers, and 2 sisters (names in Chinese in attaches image).

The family grew up in the “soi chi” (small market) either in or around Phnom Penh. They had 8 kids (4 girls & 4 boys). My grandfather worked in a sewing factory and my grandmother was a noodle soup peddler.

In 1975 (right before the Khmer Rouge), my grandma took my mom and 2 of mom’s brothers went to “ju sua” (diamond mountain) which I have been told is likely Pailin, so my mom could marry my dad. My grandfather stayed in “soi chi” with my mom’s 2 brothers and 2 sisters to help my aunt (eldest child) with her new family. A few months later the Khmer Rouge took over. That was the last time anyone saw her dad, 2 younger sisters, and 2 brothers.

Unfortunately, they do not have any pictures of the missing siblings. The black and white picture is the only picture they have of my grandfather.

I attached a couple of photos of my mom, grandma, and uncles from the refugee camp in Chonburi Thailand as those are the oldest photos I have of them. Hoping someone will recognize them.

Off note: My my mom (grandma & 2 uncles) was later reunited with her older sister in the Chonburi refugee camp in Thailand.

Thank you for your help and time in assisting me with locating my mom’s missing family. I am really hoping to be able to give her a happy ending or at least some closure.

Sincerely,
Tammy French

Hello sir BUNTHORN,

Thank you for your attention to my email

Here are the details and some photos, the only ones I have in my possession :

UNG Than : 48 years old
UNG TOCH Ekka : 42 years old
UNG Thara : 21 years old
UNG Tharot : 18 years old
UNG Thany : 17 years old
UNG Niradey : 16 years old
UNG Serey Sokha : 15 years old
UNG Sodasy : 14 years old
UNG Thida : 12 years old
UNG Pinède : 4 years old

They was living in PHNOM PENH The 17th april 1975, i don’t know the adress but it was a home situated back to the actual hun sen’home

. Thank you very much for your help, i am very grateful to you for that. A very soon

——————————————————————————–

De : Som Bunthorn <truthbunthorn.s@18.139.249.29>
Envoyé : vendredi 1 février 2019 02:17
À : virginie UNG BENHAMIDA
Objet : Re: Missing members under khmer rouges

Dear Benhamida,

Thank for your email! I am sorry to hear that all your family members here have disappeared during the Khmer Rouge time. After reading your email, could you please give me more detail about their background such as age, position, address in Phnom Penh, where they were evacuation to when the Khmer Rouge took power the country in 1975, and their photo if you have? I hope these information will help to find your lost family members.

Best regards,
Bunthorn

MEMORY & JUSTICE
“…a society cannot know itself if it does not have an accurate memory of
its own history.”

Som Bunthorn

Editor-in-Chief
Magazine: Searching for the Truth

Documentation Center of Cambodia

t: +855 12 996 750
e: truthbunthorn.s@18.139.249.29

w: www.dccam.org


THE KHMER ROUGE HISTORY

www.khmerrougehistory.org

With the future of the Khmer Rouge Tribunal limited to a small number of
high profile leaders, and a modern Cambodian population of which some 70% of
the population was born after the worst of the Khmer Rouge genocide,
Cambodia is facing a turning point. On the one hand, Cambodians run a real
risk of losing a firm grip on understanding, memorializing and ultimately
accepting a difficult past. On the other hand, a rapidly globalizing
Cambodia must take on new challenges of sustainable growth, democratic
integrity and human rights.

Affiliations:
The Cambodia Tribunal Monitor (CTM)
www.cambodiatribunal.org

Genocide Watch

www.genocidewatch.com/the-call

The Sleuk Rith Institute (SRI)
www.cambodiasri.org

Zaha Hadid Architects (ZHA)
www.zaha-hadid.com

From: virginie UNG BENHAMIDA
Sent: Thursday, January 31, 2019 8:03 PM
To: truthbunthorn.s@18.139.249.29 ; truthbunthorn.s@18.139.249.29
Subject: Missing members under khmer rouges

Hello Mister BUNTHORN,

I search for missing members of my family.

Here are the names of the members of my family :

My grandpa : UNG Than
My grand’ma : TOCH UNG Ekka
My uncle : UNG Tharot
My aunts : UNG Thara – UNG Thany – UNG Niradey – UNG Sereysokha – UNG Sodasy – UNG Thida & UNG Pinède

Before khmers rouge, all my family was living in Phnom Penh and my grandpa was governor in Kampong Speu province

Thank you so much for your help it’s so important for us

Mrs UNG BENHAMIDA