អំពីមជ្ឈមណ្ឌលឯកសារកម្ពុជា
មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុម័តឲ្យមានច្បាប់ស្តីពីយុត្តិធម៌សម្រាប់អំពើប្រល័យពូជសាសន៍នៅកម្ពុជា ខែមេសា ឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាចូលជាធរមាន ដោយលោកប្រធានាធិបតី ឃ្លីនតុន។ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រមជ្ឈមណ្ឌលឯកសារកម្ពុជាជាផ្លូវការ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលការកោតសរសើរនិងមេដាយជាច្រើនសម្រាប់កិច្ចការគាំទ្រឲ្យមានការចងចាំនិងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០១៧ តែមួយប៉ុណ្ណោះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលពានរង្វាន់សិទ្ធិមនុស្ស ជូឌិត លី ស្ត្រូណាច់ ពីមជ្ឈមណ្ឌលសម្រាប់ការទទួលខុសត្រូវនិងយុត្តិធម៌។ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ទ្រង់បានព្រះរាជទានគ្រឿងឥស្សរយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទដល់លោក ឆាំង យុ ក្នុងការទទួលស្គាល់ស្នាដៃដ៏ល្បីល្បាញរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានឈ្នះពានរង្វាន់ រ៉ាម៉ុន ម៉ាក់សៃសៃ ដែលត្រូវបានចាត់ទុកថាជាពានរង្វាន់ណូបែលអាស៊ីសម្រាប់ការថែរក្សានិងការចងចាំប្រវត្តិសាស្ត្រសម្រាប់ការព្យាបាលរបួសផ្លូវចិត្តនិងយុត្តិធម៌។

Marked annually on March 8, International Women’s Day is one of the most important days of the year to celebrate women’s achievements, raise awareness about women’s equality and lobby for greater gender parity. Today, we honor the Queen Mother for her tireless work on behalf of all Cambodians. A piece of her life’s story can be found in the book, Witness to History. As the Queen of Cambodia, she witnessed multiple chapters of Cambodia’s history, and throughout this history, she has labored both on the national/international stages as well as behind the scenes in support for the Cambodian people. On this day recognizing all women and the pursuit for women’s rights, we want to honor the Queen Mother of Cambodia, a hero to all women and the Cambodian people.
Youk Chhang
នៅថ្ងៃទី៨ ខែមីនាជារៀងរាល់ឆ្នាំ ទិវានារីអន្តរជាតិ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតមួយ ដែលត្រូវបានប្រារព្ធឡើងដើម្បីអបអរដល់សមិទ្ធផលរបស់ស្ត្រី បង្កើនការយល់ដឹងអំពីសមភាពរបស់ស្ត្រី និងជំរុញសមភាពយេនឌ័រឲ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ ខ្ញុំសូមថ្វាយសម្តេចម៉ែនូវព្រះកិត្តិយស ចំពោះការបំពេញព្រះរាជកិច្ចដោយឥតនឿយណាយរបស់ព្រះអង្គ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ព្រះរាជដំណើរជីវិតមួយផ្នែកនៃព្រះអង្គ ត្រូវបានពិពណ៌នានៅក្នុងសៀវភៅ សាក្សីប្រវត្តិសាស្ត្រ។ ក្នុងព្រះនាមជាព្រះរាជវរមាតាជាតិខ្មែរ ព្រះមហាក្សត្រី គឺជាព្រះរាជសាក្សីនៃជំពូកជាច្រើនរបស់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ តាមរយៈប្រវត្តិសាស្ត្រនេះ ព្រះអង្គបានបំពេញព្រះរាជកិច្ចទាំងនៅលើឆាកជាតិនិងអន្តរជាតិ ព្រមទាំងព្រះរាជកិច្ចសំខាន់ៗជាច្រើនដែលគេមិនសូវដឹងឮ ដើម្បីទ្រទ្រង់ដល់ប្រជាជនកម្ពុជាទាំងអស់។ ឆ្លៀតឱកាសនៅក្នុងថ្ងៃដែលទទួលស្គាល់ចំពោះតម្លៃ ក៏ដូចជាលើកកម្ពស់សិទ្ធិរបស់ស្ត្រីទាំងអស់ ខ្ញុំសូមថ្វាយព្រះកិត្តិយស សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាវីរស្ត្រីមួយព្រះអង្គ នៃស្ត្រីគ្រប់រូបនិងជនរួមជាតិកម្ពុជាទាំងអស់។
ឆាំង យុ